ទៅវិញដឹងតែទឹកភ្នែកហើយ! Mint Chalida គ្រាន់តែស្លៀកឈុតហែលទឹកស៊ិចស៊ីប៉ុណ្ណឹងសោះធ្វើអោយ Phupha ដល់ថ្នាក់ប្រាប់ថាមកវិញពេលណាដឹងតែ……! មានរូបភាព
នឹកថាការទៅដើរលេងសមុទ្រនៅភូកេតរបស់ Mint Chalida លើកនេះនិងមិនបានឃើញរូបភាពស្អាតៗក្នុងឈុតហែលទឹកទៅហើយ បន្ទាប់ពីបណ្ដោយអោយមិត្តសម្លាញ់យ៉ាង Mai Davika ផុសរូបជាបន្ដបន្ទាប់មុន ថ្វីត្បិតតែមកយឹតប៉ុន្ដែក៏មក ថែមទាំងមកខណៈថាទប់មិនជាប់ទេ
ហើយគ្រាន់តែបើកឆាកផុសរូបដំបូង Mint ក្នុងឈុតហែលទឹកពណ៌លឿងខ្ចី ទោះជាមិនសូវស៊ិចស៊ីបញ្ចេញអ្វីច្រើនតែក៏ធ្វើអោយម្ចាស់ចិត្តរូបសង្សាយ៉ាង Phupha Techanarong ប្រញាប់ចូលទៅ comment ថា “ជួបគ្នាពេលណាដឹងតែត្រូវហើយ #ដំបងក្នុងដៃកំពុងញ័រៗៗ”
មុននិងជះភាពស៊ិចស៊ីខ្លាំងឡើងរឿយៗ មានទាំងវគ្គស្អាតៗនៅលើទូក ហើយនិងរូបភាពក្នុងឈុតហែលទឹកអង្គុយធ្វើស្ទាយឡូយៗយ៉ាងស៊ិចស៊ី ស្អាតស៊ិចស៊ីសមល្មមទឹកល្មមកាកមែនទែន
ហើយរូបភាពស្អាតៗក្នុងការដើរលេងនេះ ក្រៅពីមិត្តភ័ក្ដយ៉ាង Mai ជាអ្នកថតអោយហើយ ក៏នៅមានកំលោះម្ចាស់ចិត្តនិងឯង តែសង្ស័យថាដៃម្ខាងកំពុងកាន់កាមេរ៉ាថតអោយតែដៃម្ខាងទៀតប្រហែលជាកំពុងកាន់ដំបងហើយមើលទៅ
អត្ថបទដោយ : នីត្តា