ផ្អែមនោះផ្អែម Bow Maylada សុទ្ធតែផុស story បង្ហាញពីក្រសែភ្នែករបស់ Alex នៅពេលបានឃើញរបស់ត្រូវចិត្ត!! មានរូបភាព
បន្ទាប់ពីធ្វើអោយអ្នកឈៀងរ៉ៃបានជួប Bow Maylada និង Alex ដោយចៃដន្យក្នុងកំណើរកំសាន្ដយ៉ាងកក់ក្ដៅទៅដើរលេងនៅឈៀងរ៉ៃជុំគ្នាជាមួយនិងចាស់ទុំទាំងសងខាង ផុសទាំងរូបភាពនិងវីដេអូដែលអ្នកផ្សេងថតយកមកផុសអោយអោយពីភាពគួអោយស្រលាញ់របស់មួយគូរនេះ
ជាក់ស្ដែងក៏ដល់វគ្គរបស់សាម៉ីខ្លួនខ្លះហើយ ក្នុងការផុសរឿងរ៉ាវល្អៗកំឡុងពេលធ្វើដំណើរ ដោយខាងស្រី Bow បានផុសវីដេអូក្នុង story IG ជារូបភាពរបស់អ្នកកំលោះ Alex ដែលប្រាប់ថា ក្រសែភ្នែករបស់អ្នកដែលបានញុំបង្អែមណាចា មើលទៅ Alex ដូចជាមានក្ដីសុខពិតមែន ចំពោះបង្អែមនៅម្ដុំនិងណាស់
ប៉ុន្ដែអ្វីដែលផ្អែមជាងនិងនោះគឺការដែលអ្នកទាំងពីរហ៊ានបើកបង្ហាញនិងជះភាពផ្អែមល្ហែមនៅលើបណ្ដាញសង្គមបែបតិចៗជាមុនសិន ដាក់មកបន្ថែមទៀតក៏បានដែរសុំរូបគូរស្វីតៗទៀតមក ច្បាស់លាស់ចឹងចូលចិត្ត
អត្ថបទដោយ : នីត្តា