អីយ៉ា! នៅសុខៗ Pooklook ព្រមទទួល Mike ធ្វើរឿងមួយនេះផ្អើលអស់ហ្វេនៗ!(មានវីដេអូ)

ជាការពិតណាស់ ថ្វីត្បិតតែបច្ចុប្បន្ននេះ តារាប្រុស Mike Pattaradet និង តារាស្រី Pooklook បានប្រកាស ដោយប្ដូរឈ្មោះពីគូស្នេហ៍ មកប្រែជាមិត្តយល់ចិត្តគ្នាក៏ពិតមែន តែហ្វេនៗជាច្រើននៅតែចង់ឃើញអ្នកទាំងពីរកាន់ដៃគ្នាបន្ដដំណើរទៅមុខជានិច្ច។

ជាក់ស្ដែងដូចជាថ្មីៗនេះ ហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល នៅពេល Pooklook ប្រកាសនៅមុខអ្នកកាសែតថា ពេលនេះនាងបានយក Mike ដែលជាមនុស្សដំបូង សម្រាប់ធ្វើជាគ្រូបង្វឹកហាត់ប្រាណផ្ទាល់ខ្លួននាង ព្រោះ Mike មានបទពិសោធន៍ និង ចំណេះដឹងច្រើនពីការហាត់ប្រាណដើម្បីទទួលបានរាងស្អាត និងរបបនៃការទទួលទានទៀតផង។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលលឺបែបនេះ ហ្វេនៗពិតជារំភើប ព្រោះឃើញថា Pooklook នៅតែទុក Mike ជាបុរសសំខាន់ដែលនាងចង់នៅក្បែរ ទោះបីជាពេលនេះអ្នកទាំងពីរមិនសូវបង្ហាញសកម្មភាពស្និតស្នាលគ្នាដូចមុនក៏ពិតមែន៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី