មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាចូលរួមអបអរសារទរតារាចម្រៀងសំបូរប្រជាប្រិយភាព វីរៈនិច ក្រោយពេលរៀបការបាន២ខែ ក៏ទទួលដំណឹងថានាងមានផ្ទៃពោះកូនក្នុងផ្ទៃដល់ទៅ២រូបទៀតផង។
ក្នុងនោះតារាស្រីរូបនេះ បានរៀបរាប់សារនៅក្នុងបណ្ដាញសង្គមថា៖
«23/12/2021 នេះជាកាដូធំបំផុតសម្រាប់គ្រួសាររបស់ខ្ញុំ មិនមែន 1 ទេគឺទទួលបានសមាជិកថ្មីរហូតទៅដល់ 2 (ភ្លោះ) គ្មានពាក្យនិយាយអ្វីទេ គឺរំភើបខ្លាំងណាស់ Surprise ខ្លាំងមែនទែន អារម្មណ៍នេះមិនដែលបានទទួលពីមុនមកទេ រឿងដែលនឹកស្មានមិនដល់បែបនេះ Welcome New year 2022 #Mommy 7 week 2 days»
ក្រោយពេលឃើញបែបនេះ មិត្តភក្ដិក្នុងសិល្បៈជាច្រើនរបស់តារាស្រីរូបនេះ ក៏បាននាំគ្នាចូលរួមអបអរសាទរទៅកាន់នាងនិងស្វាមីជាច្រើនផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី