អាចនិយាយបានថាធ្វើអោយបេះដូងអ្នកគាំទ្ររលាយដូចអំបិលត្រូវទឹកអស់ហើយ សម្រាប់អ្នកម៉ាក់កូនពីរស្រីស្អាត Noey Chotika ដែលថ្មីៗនេះលើកទាំងគ្រួសារទៅដើរលេងមានស្វាមីនិងកូនៗទាំងពីរសម្រាកលំហែរកាយយ៉ាងសប្បាយរីករាយនៅឯមាត់សមុទ្រ
ដោយអ្នកម៉ាក់មិនភ្លេចនិងប្រមូលយកឈុតប៊ីគីនីតូចៗសំណព្វចិត្តទៅស្លៀកបង្ហាញរាងនោះដែរ លើកនេះសាម៉ីខ្លួនបានជ្រើសរើសជាឈុតប៊ីគីនីតូចៗនិងមានអាវវែងក្រៅគ្របខ្លួនតាមធម្មតា ប៉ុន្ដែនៅមានបង្ហាញចង្កេះក្បាលពោះផ្នែកខាងមុខយ៉ាងស៊ិចស៊ី បូករួមជាមួយនិងស្នាមញញឹមដ៏ស្រស់ស្រាយ
រឿងនេះធ្វើអោយមិត្តភ័ក្ដទាំងក្នុងនិងក្រៅសិល្បៈមានអ្នកគាំទ្រនាំគ្នាចូលទៅចុចឡាយអោយចំពោះភាពស្រស់ស្រាយនិងគួអោយស្រលាញ់របស់ម៉ាក់ៗ ជាពិសេសនោះគឺភាពស៊ិចស៊ីរបស់អ្នកម៉ាក់ដែលមានតាំងពីដើមរហូតមកដល់ពេលនេះមិនប្រែ នៅតែធ្វើអោយកំលោះៗជ្រួលជ្រើមដូចដើម
អត្ថបទដោយ : នីត្តា