ផ្ទុះការសរសើរមិនដាច់ពីមាត់! លោក ជា វណ្ណរិទ្ធ នៅតែមានភាពផ្អែមល្ហែម ទោះបីជាមានកូន២នាក់ហើយក្តី

ដូចដែលអ្នកបានដឹងស្រាប់រួចមកហើយថា ចំណងស្នេហាដែលរៀបការហើយមានកូន តែងតែមានភាពនៅឆ្ងាយពីគ្នាខ្លះ ក៏ព្រោះ​តែមានមនុស្សដែលយើងត្រូវទទួលខុសត្រូវចិញ្ចឹមបីបាច់ថែរក្សា​ ទំនុកបម្រុងសម្រាប់ពួកគេរស់នៅឲ្យមានភាពសុខសប្បាយ​ សុខស្រួល។ បើទោះបីជាប្តីប្រពន្ធត្រូវឃ្លាតឆ្ងាយពីគ្នាខ្លះ ក៏មិនចង់ឲ្យកូនៗរបស់ខ្លួនមានភាពខ្វះខាតឡើយ នេះហើយជាទឹកចិត្តឪពុកម្តាយគ្រប់រូប។ដោយឡែកបើយើងក្រឡេកមកមើលគូស្នេហ៍មួយគូនេះវិញគឺលោក ជា វណ្ណរិទ្ធ និងអ្នកនាង បេឡា បើទោះបីជាមានកូនប្រុស២នាក់ទៅហើយក្តី ក៏គូស្នេហ៍មួយគូនេះនៅតែមានភាពល្អូកល្អើន ផ្អែមល្ហែមជាមួយគ្នាដដែល ដូចកាលពីនៅកម្ល៉ោះ ក្រមុំដូច្នោះដែរ។ ម្យ៉ាងវិញទៀតពួកគេក៏តែងតែបង្ហោះរូបភាពគ្រួសារដ៏កក់ក្តៅមួយ ដែលមានប៉ាម៉ាក់ និងកូនប្រុស២នាក់តាមបណ្តាញសង្គមរបស់ពួកគេថែមទៀតផង។ដែលនេះហើយជាគម្រូសម្រាប់ប្តីប្រពន្ធគ្រប់រូបថា បើទោះបីជាមានកូនជាចំណងដៃរួចទៅហើយក្តី ក៏យើងត្រូវតែមានភាពផ្អែមល្ហែមដូចមុន មិនត្រូវរកាំរកូស រហូតមានរឿងបែកបាក់គ្នានោះទេ ព្រោះបើសិនជាមានរឿងបែបនោះមែន អ្នកដែលត្រូវមានវិប្បដិសារីច្បាស់ជាកូនៗរបស់ពួកគេជាក់ជាមិនខាន។បើចង់ដឹងថាគូស្នេហ៍មួយគូនេះមានមានភាពល្អូកល្អើនយ៉ាងណា តោះមកទស្សនារូបភាពខាងក្រោមជាមួយយើងខ្ញុំទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2