ដើរលេងម្នាក់ឯងក៏បាន! Bella ផុសរូបដើរលេងនៅប្រទេសស្វីសឡើងមានក្ដីសុខទេសភាពស្អាតមនុស្សក៏ស្អាតដូចផ្ទាំងគំនូរ….! មានរូបភាព
អ្នកគាំទ្រទើបតែធ្វើខួបកំណើតអោយមុនថ្ងៃពិតចូលមកដល់ សម្រាប់តួឯកស្រី Bella Ranee ដល់ថ្នាក់នាងប្រាប់ពីអារម្មណ៍ពិតថារំភើបចិត្តបំផុតចំពោះភាពល្អិតល្អន់និងការតាំងចិត្តរបស់អ្នកគាំទ្រ ហើយជាក់ស្ដែង Bella ក៏បានធ្វើដំណើរទៅដើរលេងសម្រាកកាយជាបន្ដទៀត
ដោយរូបភាពដំបូងជារូបដែល Bella នៅលើយន្ដហោះ ហើយដាក់ថេកដើរលេងថា #ស្វីសមិនមែនព្រីភ្លើង គ្រាន់តែទៅដល់ប្រទេសស្វីសភ្លាមនាងបានផុសរូបស្អាតៗនៅក្នុង IG និងឃ្លាថា “By the river ..no filter needed #ស្វីសមិនមែនព្រីភ្លើង
អាចនិយាយបានថាស្អាតទេសនិងមនុស្ស ខាងក្រោយខ្នងស្អាតដូចផ្ទាំងគំនូរ ចំពោះអ្នកគាំទ្រដែលបានឃើញផុសនេះពី Bella ក៏មានតែអ្នកសុំអោយនាងដើរលេងបានសប្បាយរីករាយ ចូលទៅ comment ជាច្រើនពេញទឹកពេញដីតែម្ដង
អត្ថបទដោយ : នីត្តា