អាណិតណាស់! នាង គន្ធា ថាបងប្រុសឱ្យកាដូចុងឆ្នាំធំណាស់ តែចុងក្រោយបែរជាចាកចេញ!

កាលពីព្រឹកមិញនេះ មហាជនជាច្រើនពិតជាភ្ញាក់ផ្អើល និងសោកស្ដាយយ៉ាងខ្លាំង នៅពេលទទួលដំណឹងថាតារាចម្រៀងវ័យក្មេងលោក នាង ប្រាក់សុគន្ធ បានជួបគ្រោះថ្នាក់ចរាចរណ៍រហូតស្លាប់បាត់បង់ជីវិតក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ។

ក្នុងនោះផងដែរ ក្រោយពេលទទួលដំណឹងនេះ ងាកទៅមើលប្អូនស្រីលោក បានបង្ហាញអារម្មណ៍សោកស្ដាយ និងកើតទុក្ខយ៉ាងខ្លាំង និងបានបង្ហោះសារថា ឆ្នាំនេះបងប្រុសបានជូនកាដូយ៉ាងធំដល់ខ្លួន តែចុងក្រោយបែរជាចាកចេញពីនាងយ៉ាងឆាប់រហ័សបែបនេះ។

After Footer (Active) - damrei Mr1 Zone2

តាមរយៈការបង្ហោះនេះ ក៏បានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនកាន់តែអាណិតតារាស្រីរូបនេះ ខណៈតស៊ូមកប្រឡងចម្រៀងពីរនាក់បងប្រុស តែទើបទទួលបានជោគជ័យមួយរយៈបងប្រុសក៏ត្រូវឃ្លាតឆ្ងាយបែបនេះ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី