នារីណាមិនលង់! អាយុក្បែរ៤០ហើយ តារាប្រុស New Wongsakorn បង្អួតសាច់ដុំឡើងកង់ៗ!(មានរូបភាព)

ជឿថាប្រិយមិត្តគ្រប់គ្នាប្រាកដជាស្គាល់ច្បាស់ហើយ តាសម្ដែងប្រុសលោក New Wongsakorn ដែលបច្ចុប្បន្ននេះលោកមានវ័យ៣៩ឆ្នាំហើយ ហើយបើនិយាយពីរូបសម្រប់វិញនៅតែក្មេងជាងវ័យ និងស្រស់សង្ហាខ្លាំងដដែល។

ជាក់ស្ដែងដូចជាថ្មីៗនេះ ខណៈពេលលោកទៅកំសាន្តនៅតំបន់មាត់សមុទ្រ គ្រប់គ្នាបានឃើញតារាប្រុសរូបនេះ ដោះអាវបង្អួតសាច់ដ៏សរខ្ចី ជាពិសេសនោះគឺសាច់ដុំកង់ៗដ៏ស្រស់សង្ហា មើលទៅពិតជាទាក់ទាញ ធ្វើឲ្យនារីៗឃើញហើយទ្រាំមិនមើលមិនបាននោះទេ។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ ហ្វេនៗជាច្រើនកាន់តែសរសើរតារាប្រុសរូបនេះ ថ្វីត្បិតតែបច្ចុប្បន្នអាយុលោកជិត៤០ឆ្នាំក៏ពិតមែន តែរូបសម្រស់នៅតែស្រស់សង្ហាខ្លាំងដដែល៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី