ពីមួយថ្ងៃទៅមួយថ្ងៃចំណងស្នេហ៍រវាងតារាសម្ដែងថៃស្រីល្បីឈ្មោះ Mark Prin និង Kimberly កាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ស្របពេលហ្វេនៗគ្រប់គ្នាក៏កំពុងរង់ចាំថ្ងៃពិសេសអ្នកទាំងពីរ និងតាមដានសកម្មភាពក្នុងបណ្ដាញសង្គមសឹងតែគ្រប់គ្នាទៀតផង។
ជាក់ស្ដែងដូចជាកាលពីថ្ងៃបុណ្យណូអែលម្សិលមិញនេះ យើងបានឃើញគូស្នេហ៍មួយគូនេះ បានជួបជុំគ្នាជាមួយមិត្តភក្ដិ ញាំអាហារជុំគ្នាយ៉ាងសប្បាយរីករាយ និងបានឃើញអ្នកទាំងពីរបង្ហាញសកម្មភាពស្និតស្នាលគ្នាយ៉ាងគួរឲ្យច្រណែនទៀតផង។
មិនត្រឹមតែប៉ុនណោះ តាមរយៈការបង្ហោះរូបភាពនោះ Mark ក៏បានចូលទៅបញ្ចេញមតិថា «នឹកអូនហើយ បាទ!» ធ្វើឲ្យហ្វេនៗគ្រប់គ្នាឃើញហើយ នាំគ្នាចូលទៅបញ្ចេញមតិផ្លែផ្កាទៅលោកថា ទើបតែជួបគ្នាសោះឥលូវនឹកគ្នាអីណាទៀតបាត់ទៅហើយ៕
តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី