ជាការពិតណាស់ ទោះបីជាពេលនេះអតីតតារាចម្រៀងវ័យក្មេងលោក នាង ប្រាក់សុគន្ធ បានបាត់បង់ជីវិតហើយក៏ពិតមែន តែហ្វេនៗជាច្រើននៅតែស្រលាញ់ ពេញចិត្ត និងចង់ចាំសមត្ថភាពលោកជារៀងរហូតផងដែរ។
ជាក់ស្ដែងកាលពីប៉ុន្មានម៉ោងមុននេះ យើងបានឃើញគណនីហ្វេសប៊ុកមួយដែលយើងស្គាល់ថាជាមិត្តភក្ដិអតីតតារាចម្រៀងរូបនេះ បានបង្ហោះវីដេអូសកម្មភាពលោកឡើងច្រៀងនៅលើឆាក ដែលជាការច្រៀងលើកចុងក្រោយមុនពេលលោកជួបគ្រោះថ្នាក់ចរាចរណ័ដ៏រន្ធត់នោះ។
ក្នុងនោះផងដែរ តាមរយៈវីដេអូនេះ ពិតជាធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនស្រណោះតារាចម្រៀងប្រុសរូបនេះយ៉ាងខ្លាំង ព្រោះវាហាក់បីដូចជាឆាប់រហ័យពេកហើយ រំលងតែប៉ុន្មានម៉ោងលោកក៏ចាក់ចេញដោយមិនបានលាបែបនេះ៕
តោះ! ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី