មិនតិចគូនោះឡើយក្នុងសិល្បៈថៃដែលបានចែកផ្លូវគ្នាក្នុងឆ្នាំកន្លងទៅនេះ! បង្ហាញមុខអតីតគូស្នេហ៍តារាដែលស្រលាញ់គ្នាច្រើនឆ្នាំ គូខ្លះបានរៀបការរួចហើយតែមកចែកផ្លូវគ្នាវិញក្នុងឆ្នាំ២០២១កន្លងទៅនេះ។ ចង់ដឹងថាមានគូតួឯកប្រុសស្រីរូបណាខ្លះនោះ តោះមកមើលខាងក្រោមនេះទាំងអស់គ្នា៖
តួឯកប្រុសលោក Mick និងតួឯកស្រីនាង Bow ទើបតែប្រកាសទំនាក់ទំនងមិនយូរប៉ុន្មានក៏ចែកផ្លូវគ្នាវិញ
តារាប្រុសលោក Jack Fanchan ស្រលាញ់គ្នាយូរឆ្នាំតែមកចែកផ្លូវគ្នាឆ្នាំ២០២១
តារាចម្រៀងស្រីនាង Punch Vorakan និងស្វាមីក៏ចែកផ្លូវគ្នាឆ្នាំ២០២១កន្លងទៅដែរ
តារាស្រីនាង Sarah Nalin និងគូស្នេហ៍ស្រលាញ់គ្នាដល់ទៅ១៤ឆ្នាំមកបែកគ្នាក្នុងឆ្នាំ២០២១កន្លងទៅនេះ
តួឯកស្រីនាង Min Pechaya និងគូស្នេហ៍ក៏បែកគ្នាក្នុងឆ្នាំ២០២១ហើយដែរ
តារាស្រីនាង Mew Sirilapas និងគូស្នេហ៍បានសម្រេចចិត្តបែកគ្នាហើយ
តួឯកស្រីនាង Ploy Chermarn ត្រូវខកស្នេហ៍ម្ដងទៀតនៅឆ្នាំ២០២១ បែកគ្នានឹងគូស្នេហ៍បរទេសក្រោយទើបបង្ហាញមុខ
តារាប្រុសលោក Kelly Thanapat និងភរិយារៀបការជាមួយគ្នាបាន២ឆ្នាំក៏បែកគ្នាវិញហេតុព្រោះរឿងអាយុរ
ស្នេហា៩ឆ្នាំរបស់តួឯកប្រុសលោក Weir និងតួឯកស្រីនាង Bella ក៏បញ្ចប់ក្នុងឆ្នាំ២០២១ហើយដែរ
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ