កំពូលតារាស្រី ២រូបនេះហើយដែលត្រូវមហាជនសង្ស័យថា ធ្លាប់មានទំនាក់ទំនងលើសពីមិត្តរួមអាជីពជាមួយកំលោះសង្ហា Kim Soo Hyun

មហាជនដែលនិយមទស្សនារឿងភាគកូរ៉េច្បាស់ជាធ្លាប់បានស្គាល់ និងគាំទ្រដល់កំលោះសង្ហា Kim Soo Hyun ដែលកំពុងតែទទួលបានប្រជាប្រិយភាព និងឡើងកូដយ៉ាងខ្លាំងនៅក្នុងវិស័យភាពយន្តរបស់ប្រទេសកូរ៉េខាងត្បូង។
នៅពេលដែលកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញ គ្រប់សកម្មភាពរបស់តារារូបនោះក៏ត្រូវទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន មិនថាសកម្មភាពលើកញ្ចក់ទូរទស្សន៍រឺក្រៅឆាកនោះទេ គឺតែងតែមានមហាជនក៏ដូចជាហ្វេនចាំមើលជានិច្ច។
សម្រាប់កំពូលតារាសម្តែងប្រុសសង្ហា Kim Soo Hyun ក៏ធ្លាប់ត្រូវបានមហាជនសង្ស័យថាធ្លាប់មានទំនាក់ទំនងស្និតស្នាលខ្លាំងលើសពីមិត្តរួមអាជីពជាមួយនឹងកំពូលតារាស្រី ២រូបនេះ។
១ Bae Suzy
២ IU 
ប៉ុន្តែសម្រាប់ការពិតគឺពួកគេគឺស្គាល់គ្នាអស់រយៈពេលជាច្រើនណាស់មកហើយ និងជាមិត្តភក្តិជិតស្និតនឹងគ្នាខ្លាំងតែមិនមានទំនាក់ទំនងបែបស្នេហាដូចពាក្យចចាមអារាមនោះទេ៕