តារាស្រីថៃ Nat Ketsarin រងការរិះគន់ជាខ្លាំងក្រោយពេលនាងស្លៀកឈុតនេះទៅក្លិបហាត់ប្រាណ! មានរូបភាព

ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​តារា​សិចស៊ី​ល្បី​ឈ្មោះ​មួយ​រូប​ទៀត​នៅ​ប្រទេស​ថៃសម្រាប់ Nat Ketsarin ដែលបច្ចុប្បន្ននេះមានស្នាដៃការងារថតម៉ូត រួមទៅដល់ការថតឃោសនាផ្សព្វផ្សាយផ្សេងៗហើយក៏ត្រូវបានចូលរួមក្នុងកម្មវិធីផ្សេងៗជាច្រើនទៀត ថែមទាំងមើលថែខ្លួនបានយ៉ាងល្អនិងមានរូបរាងស៊ិចស៊ីមិនផ្លាស់ប្ដូរ ប្រហែលជាត្រូវលើកមេដៃអោយសាម៉ីខ្លួនចំពោះការហាត់ប្រាណខ្ជប់ខ្ជូនបែបនេះ

ដោយនៅពេលថ្មីៗនេះសាម៉ីខ្លួនបានផុសវីដេអូហាត់ប្រាណនៅក្លិបហាត់ប្រាណក្នុង IG តាមធម្មតា ប៉ុន្ដែបែរជាធ្វើអោយហ្វេនៗប្រិយមិត្តបើកភ្នែកធំព្រោះតែឈុតដែលនាងស្លៀកនិងជារោលរាលដុតកំដៅបេះដូងខ្លាំងណាស់ ដោយសាម៉ីខ្លួនមានសរសេរជាឃ្លាថា “គ្រូមកពីអាមេរិក យើងក៏ត្រូវមិនធម្មតាទៅតាមគ្រូដែរទៅ”

After Footer (Active) - damrei Mr1 Zone2

ប៉ុន្ដែនេះក៏មានការរិះគន់ខ្លះដែរព្រោះអ្នកបណ្ដាញសង្គមម្នាក់បានចូលទៅ comment រិះគន់ថា “ហើយគ្រូមកពីអាមេរិកមានប្រាប់ទេថាស្លៀកបែបនេះមិនបានទេទៅហាត់ប្រាណ” ដោយសាម៉ីខ្លួនក៏មិនចាំយូរ ប្រញាប់ចូលឆ្លើយតបវិញភ្លាមៗថា “ម្ចាស់ក្លិបហាត់ប្រាណជាជនជាតិបារាំងចា បែបនេះធម្មតាខ្លាំងណាស់ បើមិនចូលចិត្តអាចអូសរំលងបានចា”

ខណៈពេលដែលអ្នកគាំទ្រដទៃទៀតរបស់នាងបានចូលមកជួយការពារមួយផ្នែកទៀតថា “អាជីពជាតារាបង្ហាញម៉ូត ស្លៀកអ្វីហើយអាចអោយការងារមានភាពរីកចម្រើនទៅមុខបានត្រូវតែស្លៀក ស្រីស្អាតរាងឡូយមិនមែនងាយទេដែរទទួលបាន”

អត្ថបទដោយ : នីត្តា