ក្រោយបង្ហាញភាពផ្អែមល្ហែមជាមួយគូស្នេហ៍ថ្មីមួយរយៈ ស្រាប់តែបែបធ្លាយរូបពិនិត្យអេកូរបស់តារាស្រី Pat Napapa

មួយរយៈកន្លងមកនេះ តារាស្រី Pat Napapa គឺកំពុងតែសាងស្នេហ៍យ៉ាងផ្អែមល្ហែមជាមួយនឹងប៉ូលីសកំលោះមួយរូប ហើយមហាជនតែងតែបានឃើញនូវរូបថតជួបជុំគ្រួសារយ៉ាងមានក្តីសុខរបស់ពួកគេនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន។
ហើយអ្វីដែលរិតតែធ្វើអោយមហាជនមានការភ្ញាក់ផ្អើលនោះគឺ តារាស្រី Pat បានទៅមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យអេកូពោះ ព្រោះតែនាងបានបាត់រដូវមួយរយៈមកហើយ។ Pat មិនបានលាក់បាំងអ្វីនោះទេ នាងបានបង្ហើបថានាងនិងគូស្នេហ៍បានគិតគូររឿងយកកូនជាមួយគ្នា ព្រោះតែពេលនេះនាងមានវ័យរាងច្រើនដែរហើយ ហើយនាងក៏ទៅពិគ្រោះជាមួយនឹងគ្រូពេទ្យថាតើនាងអាចយកកូនបានរឺទេ។
ក្រោយពិនិត្យអេកូរួចរាល់គ្រូពេទ្យបានប្រាប់ថាសុខភាពរបស់ Pat គឺមាំទាំល្អណាស់អាចយកកូនបានហើយ នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់តារាស្រីរូបនេះ និងអ្នកគាំទ្ររបស់តារាស្រីរូបនេះផងដែរ៕

After Footer (Active) - damrei Mr1 Zone2