Patricia – Note Magic អ្នកបណ្ដាញសង្គមពូកែសង្ស័យថាបែកគ្នាពេកឥលូវកាន់ដៃគ្នាជប់លៀងឆ្លងក្នុងថ្ងៃបុណ្យណូអែលជុំម៉ាក់ជុំប៉ាឡើង….! មានរូបភាព
ដោយមានការចាប់អារម្មណ៍និងតាមដានពីទំនាក់ទំនងស្នេហាខ្លាំង សម្រាប់គូរស្នេហ៍ Patricia Good និង Note Vises ក្រោយពីមានអ្នកសង្កេតឃើញថាមួយរយៈក្រោយមកនេះ ទាំងគូរមិនបានផុសរូបភាពគូរទៅណាមកណាជាមួយគ្នាទាល់តែសោះ រហូតកើតការសង្ស័យថាស្នេហាកំពុងតែមានបញ្ហាឬយ៉ាងណា
ជាក់ស្ដែង (25 ធ្នូ 2021) Patricia និង Note Vises ក៏សុំបញ្ចាប់ពាក្យចចាមរ៉ាមនិងការសង្ស័យរបស់អ្នកបណ្ដាញសង្គមដោយការផុស story ខណៈពេលទៅចូលរួមទទួលទានអាហារពេលល្ងាចជាមួយនិងគ្រួសារខាងស្រីយ៉ាងស៊ីវិល័យ មានទាំងលោកប៉ាអ្នកម៉ាក់ចូលរួមជាមួយដែរ គ្រប់គ្នាសុទ្ធតែសប្បាយរីករាយស្រស់ស្រាយ ជារូបភាពមួយដែលកក់ក្ដៅបំផុត
ក្រៅពីនេះ Note Vises នៅមានការផុសរូបភាពមួយសន្លឹករបស់ខ្លួនក្នុងឈុតឆែកបញ្ចេញគល់ភ្លៅពណ៌ក្រហមឆ្អិនឆ្អៅថតជាមួយនិងដើមគ្រីស្ទម៉ាស មានទាំងឃ្លាប្រយោគអមថា “Merry Christmas from BKK !!” អាចនិយាយបានថាបញ្ជាក់យ៉ាងច្បាស់លាស់ថាស្នេហាលើកនេះនៅតែផ្អែមល្ហែមដូចដើម ហ្វេនៗគ្រប់គ្នាសប្បាយចិត្តបាត់បារម្ភតែម្ដង
អត្ថបទដោយ : នីត្តា