Mai Davika មួយឈុតនេះធ្វើអោយ IG ក្ដៅដូចភ្លើងឆេះ ស្ទាយបិតតែដើមទ្រូងបន្ទិច…..! មានរូបភាព

ជាតារាសម្ដែងមួយរូបទៀតដែលទទួលបានការគាំទ្រខាងហ្វេសសិន សម្រាប់ Mai Davika ដោយសារូបរាងរបសនាងដែលស្លៀកឈុតអ្វីក៏ស្រស់ស្អាតទាំងអស់ ទោះបីជាឈុតដែលត្រូវបង្ហាញរូបរាងខ្លាំង សាម៉ីខ្លួនក៏ទទួលបានទាំងអស់ រហូតដល់គ្រប់គ្នាដាក់សំនួរសួរថានាងដែលស្គាល់រសជាតិជ្រូងបីជាន់អាំងអត់ព្រោះតែរាងស្អាតនិងសមសួនពិតៗ

ជាក់ស្ដែង (26 ធ្នូ 2021) Mai លេងមួយអស់ដៃនិងហ្វេសសិនចុងឆ្នាំដោយគ្មានស្ទាក់ស្ទើរ ក្រោយពីតែងខ្លួនជា Santi ទទួលថ្ងៃបុណ្យណូអែល មកដល់ថ្ងៃនេះស្ទាយជានារីស៊ិចស៊ីជាមួយនិងឈុតពណ៌ខ្មៅដែលមានឆែកដុំៗបង្ហាញមួយតួខ្លួន តាំងតែពីស្មា ដើមទ្រូង ក្បាលពោះរាបៗ ទៅដល់ជើងខ្ចីតែម្ដង

After Footer (Active) - damrei Mr1 Zone2

ដោយឈុតដ៏សែនស៊ិចស៊ីនេះកញ្ញា Mai បានស្លៀកទៅចូលរួមជប់លៀងជាមួយក្រុមការងារ ម្នាក់ៗសុទ្ធសឹងតែគាស់កកាយភាពស្រស់ស្អាតដាក់គ្នាគ្មាននរណាចាញ់នរណាទេ អាចនិយាយបានក្ដៅដូចគ្នា ប៉ុន្ដែក្នុងវគ្គនេះត្រូវតែផ្ទេរតំណែងអោយទៅកញ្ញា Mai ឈ្នះហើយចា ហើយនៅមានអ្នកខ្លះទៀតបង្អាប់ផងដែរថា ម៉ែអត់ហត់ទេអី ស្អាតលើសហើយ

អត្ថបទដោយ : នីត្តា