ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា បច្ចុប្បន្ននេះតារាសម្ដែងថៃស្រីល្បីឈ្មោះ Pat Napapa កំពុងតែមានទំនាក់ទំនងយ៉ាងផ្អែមល្ហែមជាមួយគូស្នេហ៍ដែលជាមន្ត្រីប៉ូលីសស្រស់សង្ហាថែមទៀតផង។
យ៉ាងណាមិញខណៈទើបតែប្រកាសទំនាក់ទំនងមិនបានប៉ុន្មានផង ស្រាប់តែថ្មីៗនេះនាងបានបង្ហោះវីដេអូ បង្ហាញពីសកម្មភាពនាងបានទៅជួបគ្រូពេទ្យ ដើម្បីឆ្លុះអេកូមើលសុខភាពខ្លួន ខណៈដែលនាងបានបាត់រដូវប៉ុន្មានថ្ងៃទៅហើយ ហើយដំណឹងល្អគ្រូពេទ្យនិយាយថាសុខភាពនាងល្អ អាចនិងមានកូនបានថែមទៀតផង។
ក្រោយពេលលឺបែបនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាចូលរួមអបអរសាទរ ដល់តារាស្រីរូបនេះ និងជូនពរនាងនិងគូស្នេហ៍ថ្មីកាន់តែស្រលាញ់គ្នាខ្លាំងឡើងៗថែមទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី