កាលពីពេលថ្មីៗកន្លងទៅនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ Pooklook បានបង្ហោះរូបភាព ខណៈនាងកំពុងតែត្រាំទឹកនៅក្នុងអាងងូតទឹក ដែលមានពណ៌ក្រហមច្រាលដូចជាឈាម ធ្វើឲ្យហ្វេនៗជាច្រើនឃើញមួយភ្លែតភ្ញាក់ផ្អើល និងភ័យបុកពោះយ៉ាងខ្លាំង។
តែយ៉ាងណាមិញដោយពេលដឹងការពិត នោះគឺគ្រាន់តែជាទឹកក្រហមដើម្បីជួយថែបំប៉ន់ស្បែកឲ្យភ្លឺថ្លា និងរលោងស្អាតតែប៉ុនណោះ។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ ហ្វេនៗជាច្រើនក៏បាននាំគ្នាចូលទៅខមិន លេងសើចជាមួយ Idol ខ្លួន ដោយបង្ហាញការព្រួយបារម្ភទៅកាន់នាងស្មានតែមានរឿងអ្វីទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖