ដោយសារតែមួយរយៈពេលចុងក្រោយនេះ ហ្វេនៗជាច្រើនតែងតែឃើញតារាចម្រៀងសំបូរប្រជាប្រិយភាពកញ្ញា ប៉ាច់ គីមមួយ និងលោក សយ រតនៈ តែងតែបង្ហោះរូបភាពស្និតស្នាលជាមួយគ្នា ធ្វើឲ្យគ្រប់គ្នាគិតថាអ្នកទាំងពីរបែបកំពុងតែមានទំនាក់ទំនងស្នេហានិងគ្នាថែមទៀតផង។
ជាក់ស្ដែងស្រាប់តែថ្មីៗនេះ គ្រប់គ្នាបានឃើញអ្នកទាំងពីរមានដំណើរកំសាន្តជាមួយនិង និងបានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយគ្នាក្នុងសម្លៀកបំពាក់គូស្នេហ៍យ៉ាងផ្អែមល្ហែម ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយកាន់តែសង្ស័យថាអ្នកទាំងពីរពិតជាកំពុងតែមានទំនាក់ទំនងនិងគ្នាពិតប្រាកដមែនហើយ។
តែទោះបីជាយ៉ាងណាក៏ដោយ គ្រប់គ្នានៅតែមានទាន់ដឹងច្បាស់ និងនៅតែចង់ដឹងការបញ្ជាក់ពីតារាចម្រៀងមួយគូនេះ ថាទំនាក់ទំនងនេះជាស្នេហា ឬគ្រាន់តែជាការសម្ដែងក្នុងបទចម្រៀងឬយ៉ាងណានោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖