Boy Pakorn ដើរតួជាអ្នកមានស្នេហាពេញទំហឹងហើយ ផុសរូបខាងស្រីជូនពរថ្ងៃកំណើតយ៉ាងផ្អែមល្ហែម! មានវីដេអូ

ប្រារព្ធពិធីខួបកំណើតមុនថ្ងៃថ្ងៃកាលពីយប់មិញកន្លងមក សម្រាប់តារាចម្រៀង Faye-Ponpawee ដែលបានកានបណ្ដើរកំលោះអ្នកសម្ដែងសិស្សច្បង Boy Pakorn ទៅទទួលទានអាហារនៅភោជនីដ្ឋានក្រោមបរិយាកាសដ៏សែនរ៉ូមែនទិច

ដោយខាងប្រុសបានផុសរូបតាមភាសាអ្នកមានស្នេហារួចរាល់ជាការស្រេចទៅហើយ នៅពេលសាម៉ីខ្លួនបានផុសរូបភាព Faye ញញឹមប៉ោងថ្ពាល់ ព្រមទាំងមានសរសេរឃ្លាប្រយោគដែលប្រៀបធៀបអាហារចានធំថា របស់ម្ចាស់ខួប ហើយរូបអាហារចានតូច របស់អ្នកប៉ាវ

After Footer (Active) - damrei Mr1 Zone2

ក្រោយមក Boy ក៏បានផុស Faye ញញឹមដាក់កាមេរ៉ាត្រៀមខ្លួនផ្លុំទាននំខេក បូករួមជាមួយនិងសារខ្លីៗថា “HBD :]” រឿងនេះអ្នកគាំទ្រដែលបានឃើញទ្រាំមិនបង្អាប់មិនបានថា ផ្អែមល្ហែមយ៉ាងនេះ វគ្គបន្ទាប់ច្បាស់ជារូបគូរហើយមើលទៅ

អត្ថបទដោយ : នីត្តា