លាក់យូរហើយ! ពេលនេះ Boy Pakorn ទម្លាយរូបថតកាលណាត់ជួបគូស្នេហ៍ថ្ងៃដំបូងហើយ!(មានរូបភាព)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ក្រោយពេលដែលតារាសម្ដែងថៃល្បីឈ្មោះលោក Boy Pakorn បើកចំហរទំនាក់ទំនងស្នេហាខ្លួននិងតារាចម្រៀងស្រី Fayefaye មក គ្រប់គ្នា ពិតជារំភើបចិត្ត និងចង់ឃើញសកម្មភាពស្និតស្នាលរបស់អ្នកទាំងពីរយ៉ាងខ្លាំងទៀតផង។

ជាក់ស្ដែងកាលពីម្សិលមិញនេះជាថ្ងៃខួបកំណើតតារាស្រី Fayefaye យើងបានឃើញអ្នកទាំងពីរបានដឹកដៃគ្នា ទៅញាំអាហារជាមួយគ្នា យ៉ាងផ្អែមល្ហែម ថ្វីត្បិតតែនំខេកតូចបន្ដិចមែន តែមើលទៅ Fayefaye  ពិតជាសប្បាយរីករាយយ៉ាងខ្លាំងផងដែរ។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ នៅថ្ងៃនោះ យើងក៏បានឃើញលោក Boy បានបង្ហោះរូបភាពតារាស្រី Fayefaye ដែលលោកបានថតឲ្យកាលថ្ងៃដែលអ្នកទាំងពីរណាត់ជួបគ្នាដំបូង អមជាមួយសារជូនពរថ្ងៃកំណើត ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយកាន់តែរំភើប ព្រោះឃើញអ្នកទាំងពីរកាន់តែស្រលាញ់គ្នាខ្លាំងបែបនេះ៕

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី