ក្ដៅៗ! Nick ដាក់ទៅវិញចុកៗ ក្រោយ Tang Mo អតីតសង្សារនិយាយរឿងនេះក្នុងកម្មវិធី!(មានវីដេអូ)

កាលពីពេលថ្មីៗនេះ មហាជននិងហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល នៅពេលឃើញតារាសម្ដែងថៃស្រីល្បីឈ្មោះ Tangmo បានចូលរួមកម្មវិធីជជែកកំសាន្ត និងបានរៀបរាប់ពីជីវិតស្នេហារបស់នាង ដែលត្រូវបានអតីតសង្សារវ័យក្មេងធ្វើបាប តែនាងមិនបានបញ្ជាក់ឈ្មោះទេ ខណៈគ្រប់គ្នាក៏បានដឹងដែលថាអតីតសង្សារនាងគឺលោក Nick។

យ៉ាងណាមិញ ក្រោយពេលរៀបរាប់រឿងជាច្រើនទាក់ទងនិងអតីតសង្សារវ័យក្មេង ដែលបានធ្វើបាបផ្លូវចិត្តនាងមិនបានប៉ុន្មានផង ស្រាប់តែពេលនេះ Nick ក៏បានចេញមុខបង្ហោះសារនៅក្នុងបណ្ដាញសង្គមយ៉ាងដូច្នេះថា៖

After Footer (Active) - damrei Mr1 Zone2

«និយាយល្អយកខ្លួនឯងរីឯរឿងអាក្រក់ៗទម្លាក់លើអ្នកដទៃ វាមិនល្អទេដឹងហី! ពូកែបញ្ចេញបញ្ចូលណាស់ កុំឱ្យតែខ្ញុំនិយាយវិញទៅបានហើយប្រយ័ត្នកើតរឿងវែងឆ្ងាយ»

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល និងអ្នកខ្លះបានចូលទៅបញ្ចេញមតិសំណូមពរឲ្យ Nick បញ្ចប់រឿង ទុកឲ្យខាងស្រីជាអ្នកឈ្នះ និងអ្នកខ្លះក៏បានបញ្ចេញមតិវែកញែកជាច្រើនហូរហែថែមទៀតផង៕ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី