តួឯកស្រីនាង Matt គូស្នេហ៍សសើរ ប្រាប់ពីមូលហេតុរឹតលង់ស្រលាញ់ព្រោះស្នាដៃ…

តួឯកស្រីនាង Matt Peranee ត្រូវបានគូស្នេហ៍សសើរទៀតហើយ ថែមទំនាក់ទំនងស្នេហាច្រើនឆ្នាំរឹតមានភាពផ្អែមល្ហែមនិងយល់ចិត្ត គ្រួសារទាំងសងខាងពេញចិត្តថែមទៅកំសាន្ដជាមួយគ្នាជាញឹកញាប់ផងដែរ។

ដោយក្រោយពីធ្លាប់សសើរតួឯកស្រីនាង Matt Peranee ថា​ជានារីដែលខ្លួនពេញចិត្តមិនខ្លាចការលំបាកទៅបានគ្រប់កន្លែង ពេលនេះលោក Songkran Tejanarong បានសសើរគូស្នេហ៍របស់ខ្លួនទៀតហើយ។ ដោយលើកនេះលោកបានសសើរពីស្នាដៃធ្វើម្ហូបរបស់ Matt ថាចេះធ្វើម្ហូបអាហារឆ្ងុយឆ្ងាញ់មិនចាញ់ចុងភៅហាងអាហារនោះឡើយ។ ធ្វើឲអ្នកគាំទ្រឃើញហើយដឹងពីចំណងស្នេហាដែលរឹងមាំរបស់អ្នកទាំងពីរ ទោះធ្លាប់មានឧបសគ្គពេលស្រលាញ់គ្នាដំបូងៗ តែពេលនេះភ្លៀងហើយមេឃស្រលះចំណងស្នេហ៍មានតែរឿងផ្អែមល្ហែម។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ