កូនទីបីដើរលេងរហូត! “Chompoo” នាំ​គ្រួសារ​ទៅ​កម្សាន្ត​នៅ​ប្រទេស​ហ្វាំងឡង់ ខ្នាញ់ម៉ាក់ៗអង្គុយកណ្ដាលហិមៈពណ៌ស ញ័រមាត់ឆ្លើយបតពេល……! មានវីដេអូ

ប្រមូលទាំងគ្រួសារទៅឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំទៅដល់ប្រទេសហ្វាំងឡង់ឡើងអេម សម្រាប់តារាខ្សែហ្វេសសិនយ៉ាង Chompoo Araya ដែលបណ្ដើរស្វាមីរូបសង្ហា Knot Witsarut និងកូនៗទាំងពីរ Shayfa-phayu ទៅទទួលយកអាកាសធាត់ត្រជាក់ៗធ្លាក់ព្រិល

ជាក់ស្ដែង Chompoo  ក៏បានប្រមូលយករូបភាពបរិយាកាសមកផ្ញើមិត្តៗអ្នកគាំទ្រ ដែលតាមដាននាងនៅក្នុង IG @chomismaterialgirl បានទស្សនាទាំងអស់គ្នា មានទាំងរូបភាព Shayfa-phayu កំពុងសប្បាយរីករាយនិងការលេងព្រិល ឬជារូបភាពដែលប៉ាៗ កំពុងលេងសប្បាយជាមួយនិងកូនៗ ប៉ុន្ដែអ្វីដែលកាន់តែធ្វើអោយគ្រប់គ្នាខ្នាញ់នោះគឺ អ្នកម៉ាក់ពរពោះអង្គុយហត់កណ្ដាលហិមៈពណ៌សគ្រប់កន្លែងទាំងអស់ ព្រមជាមួយនិងឃ្លាខ្លីៗថា “ទៅមិនរួចតែប្រាប់ថាទៅរួម”

After Footer (Active) - damrei Mr1 Zone2

រឿងនេះប្រិយមិត្តអ្នកគាំទ្រក៏ចូលទៅចុចឡាយអោយភ្លាមៗ ហើយគ្រប់គ្នាសុទ្ធតែបង្អាប់ថា រូបភាពនេះគឺជាអូន Shayfa ច្បាស់ណាស់ ហើយក៏មាន comment Happy New Year 2022 ជូនដល់គ្រួសាររបស់ម៉ែ Chom ទៀតផង

អត្ថបទដោយ​ : នីត្តា