តារាស្រីនាង Due ឆ្លងចូលឆ្នាំថ្មីមានSurpriseតែម្ដង គូស្នេហ៍សុំរៀបការកណ្ដាលសមុទ្រខ្សាច់!!

ឆ្លងចូលឆ្នាំថ្មីជិតលាភាពនៅលីវមួយគូទៀតហើយ!​ តារាសម្ដែងស្រីតួឆ្នាស់តួឆ្នើមសម្រស់លេចធ្លោរក្នុងសិល្បៈថៃនាង Due Arisara ត្រូវបានគូស្នេហ៍លុតជង្គង់សុំនាងរៀបការយ៉ាងរ៉ូមែនទិក នៅកណ្ដាលវាលខ្សាច់ល្បីឈ្មោះធំល្វឹងល្វើយក្រុងឌូប៉ៃ។

ក្នុងឱកាសថ្ងៃសម្រាកលំហែរចុងឆ្នាំចាស់កន្លងទៅនេះតារាស្រីនាង Due Arisara និងគូស្នេហ៍អ្នកជំនួញរបស់នាងបានធ្វើដំណើរកំសាន្ដជាច្រើនប្រទេស ហើយក៏បានទៅឆ្លងឆ្នាំ២០២២នេះនៅឯប្រទេសអ្នកមានដ៏ល្បីឈ្មោះUnited Arab Emirates និងទេសនាអាគារស្អាតៗនៅDubai។ នៅពេលទៅលេងសមុទ្រខ្សាច់តារាស្រិនាង Due ក៏ត្រូវបានលោក Sebastian លុតជង្គង់នៅចំពោះមុខព្រមទាំងបង្ហាញចិញ្ចៀនពេជ្រស្រស់ស្អាតសុំនាងរៀបការ និងទទួលបានចម្លើយឆ្លើយថាយល់ព្រមវិញផងដែរ។ អ្នកគាំទ្ររបស់តារាស្រីនាង Due ក៏បានចូលមក Comment អបអរសាទររូបនាងនិងគូស្នេហ៍ផងដែរក្រោយឃើញរូបបង្ហោះ និងរង់ចាំមើលថ្ងៃមង្គលការអ្នកទាំងពីរក្នុងឆ្នាំថ្មីនេះផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ