អីយ៉ាដៃគូតារាគូរបស់លោក Tono Pakin និងតារាស្រីនាង Nycha Nuttanicha ថ្ងៃទំនេរមានរឿងស្វីតៗទៀតហើយ តែលើនេះមិនមែនស្វីតតែពីរនាក់ទេគឺមករីករាយទាំងពីរគ្រួសារតែម្ដង។
ដោយក្នុងឱកាសដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីឆ្នាំសកល២០២២ ពីរគ្រួសាររបស់លោក Tono និង Nycha បានមកជួបជុំគ្នាលេងកំសាន្ដសម្រាកលំហែរកាយក្បែរមាត់ទឹកនិងញុាំអាហារយ៉ាងរីករាយ។ ថែមទាំងមានរូបភាពជួបជុំគ្នាដូចជាគ្រួសារតែមួយអញ្ចឹង ធ្វើឲអ្នកគាំទ្រឃើញហើយរឹតជូនពរទំនាក់ទមនងរបស់អ្នកទាំងពីរ ព្រោះមិនត្រឹមតែមានការគាំទ្រពីមិត្តអ្នកគាំទ្រនោះទេតែក៏ទទួលបានការពេញចិត្តនិងគាំទ្រពីក្រុមគ្រួសារទាំងមូលផងដែរ មើលទៅគូនេះរង់ចាំតែថ្មីប្រកាសជាសាធារណះហើយ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ