មិនគួរឲ្យជឿ! ជាង១០ឆ្នាំហើយ ខេមរៈ សិរីមន្ត មិនដែលបានធ្វើរឿងនេះជាមួយភរិយាទេ!(មានរូបភាព)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា បច្ចុប្បន្ននេះកំពូលតារាចម្រៀងល្បីឈ្មោះលោក ខេមរៈ សិរីមន្ត កំពុងតែសាងគ្រួសារយ៉ាងមានសុភមង្គល ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយលួចច្រណែនលោកយ៉ាងខ្លាំងទៀតផង។

ជាក់ស្ដែងក្នុងឱកាសបុណ្យចូលឆ្នាំសកល២០២២ឆ្នាំនេះ យើងបានឃើញតារាប្រុសរូបនេះ បានបង្ហោះរូបភាពខណៈលោកកំពុងតែអង្គុយញាំអាហារជាមួយភរិយាយ៉ាងរំូមែនទិច ដើម្បីអបអរថ្ងៃឆ្លងឆ្នាំជាមួយគ្នា ហើយក្នុងនោះលោកបានរៀបរាប់ថា៖

After Footer (Active) - damrei Mr1 Zone2

«ជាង ១០ ឆ្នាំហើយមិនដែលបានឆ្លងឆ្នាំជាមួយភរិយាទេ ព្រោះរវល់រហូតហើយច្រើនឆ្នាំមកនេះកូវីដទៀតទើបតែឆ្នាំនេះទេ កូវីដ​ធូរស្រាល​បានឆ្លងឆ្នាំជាមួយ​គាត់រំភើបណាស់»

ក្រោយពេលលឺបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល ព្រោះមិននឹកស្មានថាតារាប្រុសរូបនេះកន្លងមក រវល់ខ្លាំងក្នុងថ្ងៃឆ្លងឆ្នាំមិនដែលមានពេលរ៉ូមែនទិចជាមួយភរិយាអស់រយៈពេលរហូតដល់ជាង១០ឆ្នាំបែបនេះនោះទេ៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី