កប់! Due Arisara ត្រូវគូស្នេហ៍លុតជង្គង់សុំរៀបការចិញ្ចៀនតម្លៃរាប់លានដុល្លារ!(មានរូបភាព)

កាលពីពេលថ្មីៗនេះតារាសម្ដែងថៃស្រី Due Arisara ត្រូវបានគូស្នេហ៍លុតជង្គង់សុំរៀបការនៅកណ្ដាលវាលខ្សាច់យ៉ាងផ្អែមល្ហែមក្នុងទីក្រុងឌូប៉ៃ ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយពិតជារំភើបចិត្តុយ៉ាងខ្លាំងជំនួសនាងទៀតផង។

ជាក់ស្ដែងអ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល គឺចិញ្ចៀនរៀបការរបស់នាងត្រូវបានគេទម្លាយថា ជាប្រភេទចិញ្ចៀនពេជ្រ មាន៥គ្រាប់ធំៗ ទម្ងន់ ៣.៩២ ការ៉ាត់ ដែលចេញពីក្រុមហ៊ុនគ្រឿងអលង្ការដ៏ល្បីឈ្មោះ ​Harry Winston នៅសហរដ្ឋអាមេរិក ហើយបើតម្លៃវិញត្រូវគេប៉ាន់ស្មានថាខ្ទង់រាប់លានដុល្លារឯណោះ។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល និងកាន់តែរំភើបចិត្តជំនួយតារាស្រី Due ដែលមានមិត្តប្រុសជាសេដ្ឋី គ្រាន់តែចិញ្ចៀនរៀបការតម្លៃសុទ្ធតែខ្ទង់លានដុល្លារបាត់ទៅហើយ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖