ក្រោយពីឆ្លងឆ្នាំថ្មី​តារាសម្តែងថៃស្រី អ្នកនាង ណាមឆា បានសម្រាលកូនប្រុសឈ្មោះ​ ណាមថាក់លេ!

សូមអបអរសាទ! អ្នកនាង ណាឆាបាន​ផ្តល់កំណើតអោយកូនប្រុសច្បងឈ្មោះ​​ ណាមថាក់លេ​ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២២នេះ។​ បន្ទាប់ពីការទទឺមរង់ចាំអស់ជាច្រើនខែកន្លងមកទីបំផុតតារាចម្រៀងស្រី​ ណាមឆា នឹងស្វាមីបានឃើញមុខកូនប្រុសជាទីស្រលាញ់ហើយ​ ។
តារាថៃជាច្រើនរូប និងក្រុមអ្នកគាំទ្រ បានចូលមកសម្តែងការអបអរសាទនៅលើការផុសរបស់អ្នកនាង​ណាឆា​ និងស្វាមីលោក​ឡាត់ភិផាន់អំពីសមាជិកគ្រួសារថ្មី ​និងពត៌មានឆ្នាំថ្មីដែលគួរអោយអបអរសាទរបស់អ្នកនាង ណាមឆា។ ហើយថ្មីៗនេះអ្នកម្តាយថ្មីថ្មោង​ អ្នកនាងណាមឆាបានផុសរូបកូនប្រុស​​ ប្អូនណាមថាក់លេ​ និងរូបក្រុមគ្រួសារនៅក្នុងទំព័រ​ អ៊ិនស្ត្រាក្រាមរបស់នាងដោយទឹកមុខស្រស់ញញឹមពោពេញទៅដោយក្តីសុខជាពាក្យមួយឃ្លារថា​៖“ណាមថាក់លេ​ 2/1/2022​ នាងខ្ញុំសូមអរគុណចំពោះលោកគ្រូ អ្នកគ្រូពេទ្យនៅមន្ទីពេទ្យទាំងអស់ដែលបានជួយអោយការឆ្លងទន្លេតាមបែបធម្មជាតិរបស់នាងខ្ញុំទទួលបានជោគជ័យប្រកបដោយសុវត្ថិភាព។​ វាជាការផ្តល់កំណើតបែបធម្មជាតិដែលនាងខ្ញុំនឹងចងចាំជារៀងរហូត ដោយមានជារឿងរ៉ាវជាច្រើន​បានកើតឡើង វាជាការឈឺចាប់ដែលល្អសម្រាប់នាងខ្ញុំ​ ហើយការឈឺចាប់ទាំងនោះក៏រលាយបាត់អស់ក្នុងវិនាទីដែលខ្ញុំបានឃើញមុខកូនប្រុសរបស់ខ្ញុំ​  នេះជារឿងដែលពិសេសបំផុតសម្រាប់ជីវិតខ្ញុំ​ មិនមានទៀតទេអនុស្សាវរីយ៍ដែលល្អជាងនេះ។”