ទីបំផុតក៏មានថ្ងៃនេះ! Dew Arisara សង្សាលុតជង្គងសុំរៀបការបំពាក់ចិញ្ចៀនពេជ្រថ្លៃលំដាប់ពិភពលោក! មានរូបភាព
ជូនចិញ្ចៀនពេជ្រដ៏អស្ចារ្យដែលសង្សាកំលោះខិតខំចំណាយអោយអោយមិនស្ទាក់ស្ទើរ Sebastian Lee បំពាក់អោយ Dew Arisara ក្នុងថ្ងៃលុតជង្គងសុំរៀបការកណ្ដាលវាលសមុទ្រខ្សាច់ បរិយាកាសពេញទៅដោយភាពផ្អែមល្ហែម
ជាគូរស្នេហ៍ដែលគ្រប់គ្នាចាត់ទុកថាជាគូរខាង surprise អោយគ្នាទៅវិញទៅមក សម្រាប់គូរស្នេហ៍តួឆ្នាស់ឆ្នើមមុខស្អាត Dew Arisara និងសង្សាអ្នកមានហៃសូដែលថ្មីៗនេះទើបតែកន្លងមកនេះបានទទួលនូវរឿងល្អបំផុតក្នុងជីវិត ដោយខាងប្រុសបានលុតជង្គងខាងស្រីសុំរៀបការកណ្ដាលសមុទ្រខ្សាច់ រំភើបរីករាយជាខ្លាំងក្នុងឆ្នាំថ្មី
ដោយកញ្ញា Dew ក៏បាននាំយករូបភាបបរិយាកាសដ៏ពិសេសនេះមកផុសនៅក្នុង IG បង្ហាញអោយឃើញរូបភាពស្អាតៗកក់ក្ដៅ ព្រមទាំងបង្ហាញពីអារម្មណ៍ក្នុងចិត្តថា surprise លើកនេះ ខាងប្រុសពិតជាគួអោយស្រលាញ់និងធម្មជាតិបំផុត ជាសកម្មភាពមួយដ៏គួអោយចង់ចាំមិនភ្លេច ធ្វើអោយខ្លួនយល់ថាមានសុភមង្គលបំផុត
ប៉ុន្ដែនៅមានមួយវគ្គទៀតក្រៅពីភាពផ្អែមល្ហែមហើយ អ្វីដែលធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលជាងនិងនោះគឺ ចិញ្ចៀនពេជ្រគ្រាប់ធំដែលខាងប្រុសបានជ្រើសរើសលំដាប់ពិភពលោក ដល់ពេលពង្រីកមើលហើយ ចិញ្ចៀនពេជ្រនេះជាម៉ាករបស់ Harry Winston ម៉ាកលំដាប់ពិភពលោក អាចនិយាយបានថាអស្ចារ្យខ្លាំងណាស់
អត្ថបទដោយ : នីត្តា