ទីបំផុតក៏មានថ្ងៃនេះ! Put-Jui បង្ហាញកំលាំងញើសឈាមចាប់ដៃគ្នាធ្វើផ្ទះរួចរាល់ហើយ 3ឆ្នាំទាំងស្អាតទាំងទំនើប…..! មានរូបភាព
ចំណាយពេលវេលា 3ឆ្នាំពេញតែម្ដង សម្រាប់ផ្ទះនៃសុភមង្គលរបស់ស្វាមីភរិយាយ៉ាង Jui-Warataya និង Put-Putthichai Kasetsin ដែលលះបង់គ្រប់បែបយ៉ាងដោយកំលាំងញើសឈាមរហូតដល់បានជោងជ័យនៅទីបំផុត
ជាក់ស្ដែង Jui-Warataya ក៏បានបង្ហាញរូបភាពផ្ទះដ៏ទំនើបទាន់សម័យអោយហ្វេនៗបានឃើញនៅក្នុង IG @warattaya បានឃើញគ្រប់ជ្រុងគ្រប់មុំ មិនថានៅខាងក្នុងឬនៅខាងក្រៅដែលមានការតុបតែងចេញមកយ៉ាងសាមញ្ញតែទំនើបទាន់សម័យ ស្រស់ស្អាតគ្រប់យ៉ាងឃើញហើយគួអោយចង់រស់នៅ
ដោយខាងភរិយានៅមានសរសេរបង្ហាញពីអារម្មណ៍របស់ខ្លួនឯងថា “រូបចុងឆ្នាំដោយរូបភាពនៃភាពជោគជ័យផ្ទះថ្មីរបស់ពួកយើងទាំងពីរនាក់ កំលាំងញើសឈាមខិតខំរកលុយកសាង គ្រប់គ្រងមើលថែការសាងសង់រហូតទទួលបានជោគជ័យ និងទទួលបានការជួយពីខាងអ្នកផ្ទះផងដែរអគុណខ្លាំងណាស់ចា ទាំងអ្នកដែលមានចំណែករួមជួយផ្ទះមួយខ្នងនេះ អ្នកធ្វើអ្នកតុបតែង អ្នកផ្គត់ផ្គង់គ្រប់ផ្នែក គ្រប់ម៉ាក គ្រប់ម៉ូត រួមទាំងអ្នកជិតខាងផ្ទះដែលអត់ទ្រាំចំពោះសម្លេងគ្រប់បែបយ៉ាងក្នុងរយៈពេល 3ឆ្នាំនេះ”
“សូមអោយផ្ទះនៃសុភមង្គលដែលបានមកដោយកំលាំងញើសឈាមនេះ ជាកន្លែងរស់នៅត្រជាក់ត្រជុំរបស់គ្រួសារ មិនតែសុភមង្គលនិងសិរីមង្គល ជាផ្ទះដែលនាំយកតែរឿងល្អចូលមក នាំលាភនាំសំណាងអោយពួកយើង សាធុៗៗ”
“ផ្ទះមួយខ្នងនេះគឺជាគោលដៅរបស់ពួកយើងទាំងពីរក្នុងរយៈពេល 2-3ឆ្នាំនេះ ឆ្នាំចាស់បានកន្លងផុតទៅហើយចាប់ផ្ដើមឆ្នាំថ្មីយ៉ាងមានគោដៅជាមួយគ្នាទៀតណាចា នរណាដែលមានសុបិន្ដនិមិត្តអ្វីសូមទៅដោយដល់ តស៊ូទៅអោយបានកុំចុះចាញ់តែកុំដាក់សម្ពាធលើខ្លួនឯង ធ្វើអោយរាល់ថ្ងៃពេញទៅដោយក្ដីសុខ”
អត្ថបទដោយ : នីត្តា