គេថាគាត់ជាតារ៉ាកំប្លែង កំប្លែងមែន! តារ៉ាចម្រៀងថៃស្រីដ៏ល្បីម្នាក់ កញ្ញាប៉ាមីម្ចាស់បទចម្រៀងសញ្ចេតនាជាច្រើនបទដែលល្បីល្បាញនៅប្រទេសកម្ពុជា បានធ្វើអោយទស្សនិកជនក៏ដូចជាខ្លួនគាត់ផ្ទាល់ទទួលស្គាល់ថាគាត់ជាតារ៉ាកំប្លែងដែលអាចធ្វើអោយគ្រប់គ្នាផ្ទុះសំណើចបានដោយគ្រាន់តែប្រយោគមួយឃ្លារ។ កន្លងទៅថ្មីៗនេះកញ្ញាប៉ាមីបានផុសប្រូម៉ូតការប្រគុំតន្រ្តីដែលគាត់នឹងចូលរួមសម្តែងដោយក្នុងរូបនោះគាត់បានលើកសក់ឡើង ខុសពីស្តាយប្រចាំរបស់គាត់ដែលទំលាក់សក់ជិតត្រចៀក ហើយក៏មានរឿងនេះកើតឡើង….
ឃើញដូចនោះហ្វលឡូវ្វឺ (follower) ជាច្រើនអ្នកបានចូលខមមិនថា “ថ្ងៃនេះខ្ញុំពិតជាមានសំណាងណាស់ដែលបានឃើញត្រចៀករបស់ប៉ាមី វាជាព្រឹត្តិការណ៍ដែលច្រើនឆ្នាំបានកើតមានម្តង” ដោយភាពរស់រាយរាក់ទាក់ និងជាមិត្តចំពោះគ្រប់គ្នាតារ៉ាចម្រៀងប៉ាមីក៏បានចូលទៅខមមិនតថា “ជាកិត្តិយសណាស់ដែលត្រចៀករបស់មីអាចធ្វើអោយគ្រប់គ្នាសប្បាយចិត្តបានដល់ថ្នាក់នេះ….នៅម្ខាងទៀតណាដែលមិនទាន់បានអួត”
ហើយបន្ទាប់ពីប៉ាមីបានចូលឆ្លើយតបតាមដែលបានប្រាប់ខាងលើ ក៏មានមនុស្សនិងផែកជាច្រើនទៀតចូលមកខមមិនតបត និងមានអ្នក react ខមមិនរបស់គាត់លើសពី 3k ទៀតផង។
ចាត់ទុកបានថានេះជាកាត្រឡប់មកវិញរបស់ប៉ាមីបន្ទាប់ពីបទចម្រៀងចុងក្រោយដែលនាងបានចេញ!