កប់ណាស់! តោះទៅមើលទិដ្ឋិភាពផ្ទះ Dj Push និង Jooy តុបតែងឡើងប្រណិតតែម្ដង!(មានរូបភាព)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា កាលពីប៉ុន្មានខែមុននេះ តារាសម្ដែងដែលជាប្ដីប្រពន្ធនិងគ្នា Dj Push និង Jooy បានបង្ហាញផ្ទះវីឡាដ៏ធំស្កឹមស្កៃរបស់ខ្លួនដែលកំពុងតែសាងសង់ មើលទៅពិតជាធំនិងគួរឲ្យចង់រស់នៅខ្លាំងណាស់។

ជាក់ស្ដែងស្រាប់តែដើមឆ្នាំថ្មីនេះ អ្នកទាំងពីរក៏បានធ្វើការបង្ហាញទិដ្ឋិភាពនៅក្នុងផ្ទះ ដែលរៀបចំឡើងប្រណិត មើលទៅពិតជាដូចវិមាន ហើយថែមទាំងមានតាំងរូបថាតារាស្រី Jooy និងសម្ភារៈតុបតែងសុទ្ធតែថ្លៃៗ នរណាឃើញក៏ពោលពាក្យសរសើរថាស្អាតកប់គ្រប់គ្នាដែរ។

After Footer (Active) - damrei Mr1 Zone2

គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែក្រោយរៀបការប្ដីប្រពន្ធមួយគូនេះ មិនទាន់មានកូនក៏ពិតមែន តែអ្នកទាំងពីរសម្រេចបំណងប្រាថ្នាធំៗជាច្រើន ដូចជាឆ្នាំថ្មីនេះទទួលបានផ្ទះដ៏ធំស្កឹមស្កៃឡើងប្រណិតមួយខ្នងផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី