កញ្ញា ជីសូ ឡើងអាយុ២៧ឆ្នាំកាលពីម្សិលមិញនេះដោយនាងមានសំគាល់ថ្ងៃខួបកំណើតរបស់នាងជាមួយរូបភាពកាលពីក្មេងដ៏គួរអោយស្រលាញ់ពីរសន្លឹកនៅលើអ៊ិនស្ត្រាក្រាម។ សមាជិកក្រុម Jennie, Lisa, និង Rose បានចូលរួមជាមួយ BLINK ជូនពរនិងផ្ញើសេចក្តីស្រលាញ់ធ្វើអោយកក្រើក Twitter និង Instagram តែម្តង។
តារ៉ាចម្រៀង និងតារ៉ាសម្តែងបានធ្វើអោយប្រព័ន្ទបណ្តាញសង្គមជាច្រើនកត់ត្រារាល់ពាក្យជូនពរ និង សេចក្តីស្រលាញ់ដែលហ្វែនរបស់គាត់បានចែលរំលែក និងផ្ញើជូនគាត់តាំងពីវិនាទីដំបូងនៃថ្ងៃថ្មី ។ កញ្ញាជីសូក៏ឆ្លើយតបទៅនឹងសេចក្តីស្រសាញ់យ៉ាងខ្លាំងនេះដោយបានចូលទៅផុតនិងសសេរថា “អរគុណច្រើនចំពោះពាក្យជូនពរទាំងអស់ ថ្ងៃនេះពិតជាពិសេសលើសលុបសម្រាប់ខ្ញុំ ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា” ។
++នាងបានបន្ថែមថា “ហើយនេះគឺជាបេប៊ី ជីសូ”
ក្រៅពី Trending ដែលបានថេក #HappyBirthdayJISOO ពីBlink ជីសូក៏បានទទួលពាក្យជូនពរដ៏គួរអោយស្រលាញ់ពីសមាជិក្រុមដែលពួកនាងបានផុសជូនពរនៅក្នុង គណនីផ្ទាល់ខ្លួនរបស់ពួកគេផ្ទាល់៕