យោងទៅតាមប្រភពសារព័ត៌មាន និងនៅតាមបណ្ដាញសង្គម តារាថៃដែលសម្ដែងក្នុងឆុតឆាកស្រលាញ់ភេទដូចគ្នាដែលគេតែងតែហៅកាត់ថា BL មានប្រជាប្រិយភាពខ្លាំង និងមានការគាំទ្រទួទាំងពិភពលោកមិនចាញ់តារាសម្ដែងកូរ៉េប៉ុន្មានឡើយ។ តាមរយៈការបោះឆ្នោតដ៏ច្រើនលើសលប់ពីសំណាក់ហ្វេនៗក្នុងប្រទេសថៃ និងក្រៅប្រទេស ជាពិសេសប្រទេសហ្វីលីពីន យើងឃើញមានតារាថៃ BL ចំនួន៥រូបដែលនៅក្នុង Top 5 HOT Thai BL Actors ឆ្នាំ២០២១។
១. លោក Mew Suppasit ដែលជាតារាសម្ដែង និងជាតារាចម្រៀងដ៏ល្បីមួយរូបនៅក្នុងប្រទេសថៃ
២. លោក Bright Vachirawit តារាសម្ដែងរះថ្មី ដែលកំពុងតែសម្ដែងជាតួរឯកក្នុងរឿង F4 Thailand:Boy Over Flower
៣. លោក Nanon Korapat កំពុងតែបង្កើននូវប្រជាប្រិយភាពរបស់ខ្លួននៅក្នុងរឿង Bad Buddy The Series
៤. លោក Win Metawin តារាសង្ហារូបស្រស់មានការគាំទ្រលើសលប់ដែលសម្ដែងជាគូស្នេហ៍ជាមួយ Brightនៅក្នុងរឿង 2gether the Series រឿង Still 2gether និងខ្សែរភាពយន្ត 2gether the Movie
៥. លោក Ohm Pawat តារាចាស់ដែលទើបនឹងរះ និងទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ BL ហេ្វននៅក្នុងរឿង Bad Buddy The Series
Top1: Mew Suppasit
Top 3: Nanon Korapat
Top 4: Win Metawin