រំភើបចិត្តណាស់! រឿងថ្មីរបស់Yaya និង Mark ជិតមកដល់ហើយ!

ដោយមានការសំណូមពរដ៏សន្ធឹកសន្ធាប់ពីសំណាក់ហ្វេនៗថៃ និងទូទាំងពិភពលោក ទូរទស្សន៍ប៉ុស្តិ៍លេខ៣(ch3)បានធ្វើការផ្សព្វផ្សាយដល់ហ្វេនៗ និងទស្សនិកជនថា Yaya Urassaya​ និង Mark​​ Prin ​​នឹងធ្វើការចាប់ដៃគូសម្ដែងសារជាថ្មីម្ដងទៀតនៅក្នុងរឿង Jon Kwa Ja Dai Ruk Gun​ (លុះត្រាតែយើងស្រលាញ់គ្នា) ។
រឿងនេះដែលនឹងផលិតឡើងដោយអ្នកដឹកនាំរឿង និងអ្នកផលិតលី្បឈ្មោះដូចលោក Art Palangtham ។មិនតែប៉ុណ្ណោះគេបានចំណាយលុយដ៏ច្រើន ដើម្បីធ្វើឲ្យរឿងនេះមានភាពល្អឥតខ្ចោះ តាមការរំពឹងទុករបស់ហេ្វនៗរបស់ Yaya និងMark ផងដែរ។​

IG tungpui69
IG urassayas
After Footer (Active) - damrei Mr1 Zone2
យើងឃើញថានេះជាលើកទី៣ ហើយដែល Yaya និង Mark សម្ដែងជាមួយគ្នាជាគូស្នេហ៍ ​បន្ទាប់ពីរឿងដ៏ល្បីល្បាញរបស់ពួកគេទាំងពីរ គឺរឿង​ Kleun Cheewit (រលកជីវិត) ។ ហ្វេនៗទាំងក្នុងប្រទេសនិងក្រៅប្រទេសសម្ដែងនូវការរំភើបចិត្តនៅពេលដែលដឹងថាអាយ ដលរបស់ពួកគេទាំងពីរ រូបមកធ្វើការចាប់ដៃគូរគ្នាម្ដងទៀតនៅក្នុងរឿងថ្មីមួយនេះ។