មិនចាំយូរឡើយតារ៉ាសម្តែងថៃលោក បយ ប៉ាកន បានចេញមុខសុំទោសទៅកាន់តារ៉ាចម្រៀងលោក តិក ឈីរ៉ូ ភ្លាមៗក្រោយគាត់បានផុសសម្តែងនូវការមិនពេញចិត្តជាខ្លាំងចំពោះភោជនីយដ្ឋានដែលបណ្តោយអោយគាត់រងចាំរហូតដល់ទៅ ៣ម៉ោង។ ក្នុងនាមជាអ្នកកាន់ភាគហ៊ុន តារ៉ាសម្តែងឆ្នើមរបស់យើងបានចេញជាសារសុំទោសជាសាធារណ និងបានទាក់ទង់ផ្ទាល់ទៅកាន់តារ៉ាចម្រៀងលោក តិក ឈីរ៉ូ អំពីកំហុងឆ្គងនិងភាពខុសបច្ចេកទេសរបស់ហាងដែលបណ្តាលអោយមានបញ្ហាយឺតយ៉ាវកើតឡើង។
មិនសសើរមិនបានឡើយចំពោះភាពមានទំនួលខុសត្រូវរបស់សុភាពបុរសទាំងក្នុងទូរទស្សន៍ និងក្រៅទូរទស្សន៍របស់យើង។ ហ្វែនៗរបស់ហ៊ាក៏មិននៅស្ងៀមដែលនាំគ្នាចូលខមមិនសម្តែងពីសេចក្តីយោកយល់ និងផ្ញើស្តិកហ្គើរូបទះដៃជូនតារ៉ាសុភាពបុរសរូបនេះជាច្រើន។