Esther បញ្ចប់សន្យាជាអ្នកធ្វើឃោសនា ក្រោយទទួលបានសារតវ៉ានិងទាមទារសំណង!

ខ្លាំងដែររហូតធ្វើអោយកញ្ញា អេសថើរ​ តារ៉ាសម្តែនល្បីនៅបុស្តិ៍ One31 ចេញមុខមកអះអាងនៅក្នុងទំព័រអ៊ីនស្ត្រាក្រាមរបស់ខ្លួនថាខ្លួនបានលុបចោលកិច្ចសន្យាជាតារ៉ាជួយផ្សព្វផ្សាយអោយ អាប់ព្លិខេសិន អនឡាញមួយនៅប្រទេសថៃហើយ ព្រមទាំងបានបញ្ជាក់ថាកន្លងមកនាងគ្រាន់តែជាតារ៉ាដែលគេជួយអោយផ្សព្វផ្សាយពុំបានពាក់ព័ន្ធ ឬមានភាគហ៊ុននៅក្នុងក្រុមហ៊ុនដែលកំពុងមានបញ្ហានេះឡើង។

ក្រោយពីបានទទួលសារតវ៉ាទាមទារសំណងជាច្រើនពីសំណាក់អតិថិជនរបស់កម្មវិធីអនឡាញនោះ កញ្ញាអេសថើរក្នុងនាមជាអ្នកផ្សព្វផ្សាយប្រូម៉ូត គាត់បានព្យាយ៉ាមទាក់ទងទៅរកអែដមីន ក៏ដូចជាគណគ្រប់គ្រងកម្មវិធីអនឡាញនោះជាច្រើនលើកជាច្រើនសារដើម្បីពិភាគ្សាពីបញ្ញាតែនាងពុំអាចទាក់ទងបានគ្រប់មធ្យោបាយទំនាក់ទំនង។ នាងក៏បានសម្រេចចិត្តក្រោយពីឃើញនូវភាពមិនប្រក្រតីនេះ។

After Footer (Active) - damrei Mr1 Zone2

នាងសូមបញ្ជាក់ពីភាពបរិសុទ្ធចិត្តចំពោះការងារដែលនាងបានធ្វើគឺនាងគ្រាន់តែជាតារ៉ាផ្សព្វផ្សាយអោយក្រុមហ៊ុននោះតែប៉ុណ្ណោះ នាងពុំមានតួនាទីក្នុងដំណើរការបស់ធុរកិច្ចសោះឡើយ លើសពីនេះទៅទៀត អេសថើក៏ជាអ្នកដែលទទួលរងឥទ្ធិពល និងខាងបង់ទាំងកេរ្តិ៍ឈ្មោះ ក៏ដូចជាត្រូវបានគេបិទបញ្ជីចោលដូចគ្រប់គ្នាដែលកំពុងរងគ្រោះដែរ។

អ្វីដែលគាត់បានចែករំលែកបន្ថែមគឺគាត់ហ្នឹងយកចិត្តទុកដាក់ត្រួតពិនិត្យអោយបានហ្មតចត់ទៅលើការទទួលការងារ ហើយផ្តែផ្តាំសូមអោយបងប្អូនទាំងអស់មានបម្រុងប្រយ័ត្នខ្ពស់រាល់ការចុះបញ្ជី ឬចុះឈ្មោះនៅក្នុងប្រព័ន្ធអនឡាញ៕