ហ្វេសិនកប់ៗណាស់! នរណាមិន​ស្រលាញ់​ BLACKPINK ហេ្វសិន!

យោងតាមទស្សនាវដ្ដីអន្តរជាតិ​ Vogue ហេ្វសិន​របស់សមាជិក Blackpink ត្រូវបានគេស្រលាញ់ និងពេញចិត្តនៅទូទាំងពិភពលោក មិនមែនមានត្រឹមតែហេ្វនៗ (Blinks) របស់ពួកគេនោះទេ។   Lisa, Rosé, Jisoo, និង Jennie ត្រូវបានចាត់ទុកថាជា សំណព្វចិត្តនៅក្នុងពិភពហេ្វសិនដោយពួកគេបានក្លាយខ្លួនជាអ្នកតំណាងប្រេនថ្លៃៗ និងល្បីៗ ដូចជា ​Channel, Yves Saint Laurent, Celine និង Dior​។​

ក្រុម BLACKPINK
ក្រុម BLACKPINK
After Footer (Active) - damrei Mr1 Zone2

IG jennierubyjane

IG lalalalisa_m

សមាជិករបស់ Blackpink ទាំងបួនរូប​ មិនត្រឹមតែមានទេពកោសល្យខាងការច្រៀង​ និងរាំនោះទេ ពួកគេក៏មានចំណាប់អារម្មណ៍ខ្ពស់ខាងផ្នែកហ្វេសិនផងដែរ។​ ការបង្ហាញរបស់សិល្បៈករស្រីទាំងបួនរូបនេះកំឡុងពេលការបង្ហាញម៉ូត ធ្វើឱ្យពួកគេក្លាយជាហេ្វសិន អាយខនដោយមានការសសើរស្ងប់ស្ងែងមិនដាច់ពីមាត់ពីសំណាក់អ្នករចនាម៉ូត។​
ក្នុងនោះដែរ​  Rosé គឺជាសមាជិកដំបូងគេបង្អស់ដែលបានអញ្ជើញឱ្យចូលរួម​កម្មវិធី ​Met Gala ដែលមានការចូលរួមដោយតារាហូលីវូដល្បីៗប៉ុណ្ណោះ ។ ចំណែកឯ Jisoo សិល្បៈករស្រីដែលជាអ្នកតំណាងឱ្យប្រេន Dior វិញក៏បានបង្ហាញខ្លួនក្នុងពិធីបង្ហាញម៉ូត Dior នៅប្រទេសក្រិច ដែលធ្វើឱ្យមានការផ្ទុះពេញអ៊ីនធើណែតដោយសារតែសម្រស់ និងហ្វេសិនដ៏ល្អឥតខ្ចោះរបស់នាង៕

IG sooyaaa_
IG roses_are_rosie