សម្រាប់អ្នកដែលចង់កាត់បន្ថយភាពអផ្សុក មិនចង់ចេញក្រៅហើយអាចធ្វើឱ្យខ្លួនឯងសប្បាយចិត្តបាន នោះយើងអាចទៅមើលរឿងដែលទើបនឹងចេញក្នុងខែមករា ឆ្នាំនេះផងដែរ។
នៅក្នុងឆ្នាំ២០២២នេះ យើងឃើញមានរឿងកូរ៉េជាច្រើនដែលគួរឱ្យចាប់អារម្មណ៍សម្រាប់ទស្សនិកជនគ្រប់វ័យ រួមមានគ្រប់រសជាតិ ដោយមានការសម្ដែងដោយតារាសម្ដែងល្បីៗ និងសង្ហាៗជាច្រើនរូប។
១. រឿង Ghost Doctor (គ្រូពេទ្យខ្មោច) ជារឿងបែបអភិនិហា និងអាថ៌កំបាំងដែលសម្ដែងដោយលោក Rain និងលោក Kim Bum
២. រឿង Tracer (អ្នកតាមដាន) ជារឿងបែបស៊ើបអង្កេតគួរឱ្យចាប់អារម្មណ៍ សម្ដែងដោយលោក Im Si-wan និងកញ្ញា Seo Hye-young
៣. រឿង Through the Darkness (ឆ្លងកាត់ភាពខ្មៅងងឹត) ជារឿងបែបរន្ធត់ និងអាថ៌កំបំាង សម្ដែងដោយលោក Kim Nam-gil និងកញ្ញា Song Ha-young
៤. រឿង Dr Park’s Clinic (គ្លីនិករបស់ Dr Park) ជារឿងបែបកំប្លុកកំប្លែង និងមនោសញ្ចេតនា សម្ដែងដោយ លោក Lee Seo-jin
៥. រឿង All Of Us Are Dead (យើងទាំងអស់គ្នាសា្លប់ហើយ) ជារឿងបែបរន្ធត់ញាប់ញ័រមានលក្ខណៈ ស្រដៀងនឹងរឿង Squid Game ដែរ សម្ដែងដោយកញ្ញា Lee Yoo-mi និងលោក Park Ji-hoo