ទ្រាំលែងបាន! Bow ស្រាប់តែធ្លោយមាត់និយាយបែបនេះទៅកាន់អ្នកនិយាយមិនល្អពីនាង…!

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងថៃស្រី Bow Maylada ដែលបច្ចុប្បន្ននេះនាងកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន មិនថាជីវិតឯកជននាង ឬក៏ការងារនៅក្នុងសង្គមសិល្បៈនោះទេ។

យ៉ាងណាមិញនៅថ្ងៃនេះខណៈពេលដែលនាងបានចូលរួមកម្មវិធី NineEntertain នាងក៏បានឆ្លៀតឱកាសនិយាយរឿងរ៉ាវ ដែលធ្វើឲ្យខ្លួនឈឺចាប់បំផុត នៅពេលដែលឃើញមនុស្សស្និតស្នាលបំផុតរបស់នាង បាននិយាយមិនល្អពីនាងទៅកាន់អ្នកដទៃនៅទីសាធារណៈ ខណៈនៅមុននាងនិយាយផ្អែមល្ហែម មើលទៅដូចជាល្អនិងនាងខ្លាំងណាស់។

After Footer (Active) - damrei Mr1 Zone2

ក្នុងនោះអ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំង គឺតារាស្រីរូបនេះបានធ្លោយមាត់និយាយទៀតថា «កុំឱ្យនាងជួបអ្នកនោះម្តងទៀតឱ្យសោះ ប្រសិនបើបានជួបនាងចង់តែវ៉ៃឱ្យរាងម្តងទេ»

ក្រោយពេលលឺបែបនេះ គ្រប់គ្នាពិតជាភ្ញាក់ផ្អើល ព្រោះមិននឹកស្មានថាមុខមាត់ Bow ស្លូតៗសោះ តែបែរជាកាច់ឆ្នាស់ខ្លាំងបែបនេះនោះទេ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី