ច្បាស់ហើយ! នេះជាភស្ដុតាងដែលបញ្ជាក់ថា បុរសអាថ៍កំបាំងស្វីតជាមួយ ពេជ្រ សោភា គឺជា ស៊ីន សំណាង!(មានរូបភាព)
កាលពីថ្មីៗនេះ មហាជននិងហ្វេនៗជាច្រើនផ្ទុះការចាប់អារម្មណ៍ នៅពេលឃើញតារាចម្រៀងស្រីល្បីឈ្មោះ ពេជ្រ សោភា បានបង្ហោះរូបភាពក្នុងដំណើរកំសាន្តនៅខេត្តសៀមរាបជាមួយបុរសម្នាក់ ដែលគ្រប់គ្នាសង្ស័យថាជាលោក ស៊ីន សំណាង ហៅ យ៉ូស៊្វេ ណាង មានអាយុ ២៧ ឆ្នាំ ជាតារាម៉ូដែល និងជាបេក្ខភាពមួយរូបដែលបានចូលរួមប្រឡងក្នុងកម្មវិធី «Beat The Best» ផងដែរ។
យ៉ាងណាមិញក្រោយពេលឃើញរូបរាងនិងសម្លៀកបំពាក់ដូចខ្លាំងបែបនេះ ពេលនេះគ្រប់គ្នាក៏ចាប់បានថាសូម្បីតែនាឡិកា ដែលពាក់នៅលើដៃបុរសថតជាមួយ ពេជ្រ សោភា ក៏ដូចគ្នាជាមួយនាឡិកា របស់លោក សុីន សំណាង ដែរ។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល ព្រោះកន្លងមកគ្រប់គ្នាមិនដែលបានដឹងថាតារាស្រីរូបនេះ បែកបាក់ស្នេហានិងលោក ឆឹម សក្កដា នោះទេ ស្រាប់តែឆ្នាំថ្មីនេះក៏បង្ហាញភាពស្និតស្នាលជាមួយអ្នកថ្មីបែបនេះតែម្ដង៕
សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖