ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ក្រោយពេលបានឃើញភស្ដុតាងជាច្រើនមក គ្រប់គ្នាសឹងតែគិតថា១០០% បុរសដែលស្និតស្នាលជាមួយតារាចម្រៀង ពេជ្រ សោភា គឺជាលោក ស៊ីន សំណាង ដែលជាតារាបង្ហាញម៉ូត និងជាបេក្ខភាពបានចូលរួមប្រឡងក្នុងកម្មវិធី «Beat The Best» ដែលមាន ពេជ្រ សោភា ជាគណៈកម្មការទៀតផង។
ក្នុងនោះផងដែរ ក្រោយពេលបើកបង្ហាញចំណងស្នេហ៍នៅដើមឆ្នាំថ្មីនេះ កាលពីប៉ុន្មានម៉ោងមុននេះ អ្នកនាងក៏បានបង្ហោះវីដេអូដោយអមជាមួយសាររៀបរាប់ពីដំណើររឿង ដែលធ្វើឲ្យអ្នកទាំងពីរជួបគ្នា និងស្រលាញ់គ្នាយ៉ាងដូច្នេះថា៖
«ប្រើពេលមើលគ្នាយ៉ាងយូរ មានសេចក្តីជំនឿលើព្រះដូចគ្នា មិនមែនទើបស្គាល់គ្នា ពេលឈឺតែងតែអធិដ្ឋានសុំពរព្រះ ព្រះបានរៀបចំផ្លូវឱ្យពួកយើងជួបគ្នា ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដ បើបងមិនមែនកូនព្រះ ម៉ែអូនក៏មិនព្រមទទួលបងដែរ ទីបំផុតព្រះបានកាន់បង កាន់ដៃអូនឱ្យជួបគ្នា (យូសែប ម៉ារី)»
ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល និងសង្ឃឹមថាតារាចម្រៀងស្រីរូបនេះ និងប្រកាសពីទំនាក់ទំនងស្នេហាយ៉ាងបើកចំហរនៅឆាប់ៗខាងមុខនេះផងដែរ៕ តោះ! ទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖