វ៉ោវឡូយណាស់! LISA នៃក្រុម BLACKPINK បំបែកឯកត្តកម្មថ្មីទៀតហើយ(មានវីឌីអូ)

LISA តារាខេផបស្រីសញ្ជាតិថៃ នៃក្រុម BLACKPINK បានបំបែកឯកត្តកម្មនៅក្នុងទីផ្សារចម្រៀង របស់អាមេរិចដោយមិនមានតារាខេផបស្រីរូបណាម្នាក់អាចចូលនៅក្នុង Billboard​ របស់អាមេរិចបានដូច LISA នោះទេ។ ដូចដែលយើងបានដឹងហើយក្រុម BLACKPINK ដែលមានសមាជិកចំនួន៤ រូប LISA, Jennie, Jisoo និងRosé ជាក្រុមខេផបដ៏ល្បីល្បាញ ទូទាំងពិភពលោក និងមានហ្វេនៗរាប់លាននាក់គាំទ្រ។

​នៅក្នុងនោះដែលសមាជិកម្នាក់ៗរបស់ BLACKPINK សុទ្ធតែមានចេញនូវ អាល់ប៊ុមរៀងៗខ្លួន ហើយ LISA ក៏បានចេញនូវអាល់ប៊ុមរបស់នាងតាំងពីខែកញ្ញា ឆ្នាំ២០២១ ដែលក្នុងនោះមានបទ LALISA និងបទ​ MONEY។​

 


After Footer (Active) - damrei Mr1 Zone2

ពិសេសទៅទៀតនោះ បទ Money របស់នាង ត្រូវបានចាក់នៅវិទ្យុរបស់អាមេរិចរហូតមកដល់ បច្ចុប្បន្ន ទើបធ្វើឱ្យនាងបំបែកនូវឯកត្តកម្មថ្មីនេះ។ តាមរយៈទស្សនាវដ្ដី Forbes LISA ត្រូវបានគេទទួលស្គាល់ថាជាតារាស្រីដែលទទួលបានភាពជោគជ័យខ្ពស់បំផុតចំពោះការចេញ អាល់ប៊ុមសូឡូ របស់នាង៕

IIG lalalalisa_m
អត្ថបទដោយ Eriya