រឿង Snow Drop ក្រឡាប់តុអ្នកទស្សនា!! បន្ទាប់ពីរឿងចម្រូងចម្រាស់ជាច្រើនចុងក្រោយរឿងភាគកូរ៉េ Snow Drop បានជាប់ចំណាត់ថ្នាក់លេខ១

គ្រប់យ៉ាងត្រូវបានក្រឡាប់ចាក់ រឿង​កូរ៉េមួយរឿងនេះបានទាញយកចំណាប់អារម្មណ៍អ្នកទស្សនាពីរមិនសូវមានរហូតមានច្រើនដល់ថ្នាក់ជាប់ចំណាត់ថ្នាក់លេខមួយនៅលើឆាត Disney Plus​ ហើយ Snow Drop ក៏បានឡើងទៅលំដាប់ខ្ពស់ៗនៅលើឆាតរឿងដែលពេញនិយមនៅប្រទេសក្រៅដូចជា ហុងកុង សិង្ហបុរី តៃវ៉ាន់ និងចំណាត់ថ្នាក់លេខបីក្នុងប្រទេសជប៉ុន។

After Footer (Active) - damrei Mr1 Zone2

រឿងនេះជាប្រភេទរឿងស្នេហាដែលតួរប្រុសជាអ្នកស៊ឺបការណ៍សំងាត់បានលង់ស្រលាញ់លើសិស្សសាលាដែលស្នាក់នៅក្នងអគារស្នាក់របស់សិស្សស្រី ដែលសម្តែងដោយ Idols BLACK PINK’s Jisoo

កន្លងមកមានរឿង ដ្រាម៉ាជាច្រើនដែលត្រូវបានគេលើកយកមកនិយាយបន្ទាប់ពីចេញភាគខ្លីៗ ហើយត្រូវបានគេចោទប្រកាន់ថាជារឿងដែលបំភ្លៃប្រវត្តិសាស្រ្តរបស់កូរ៉េព្រោះទាំងទំនង និងលក្ខណៈសម្បត្តិរបស់តួប្រុសគឺដូចទៅហ្នឹងទំនៀមទំលាប់របស់កូរ៉េខាងជើង។ តែឥឡូវនេះរឿង Snow Drop បានក្លាយទៅជារឿងដែលទាក់ទាញចំនួនអ្នកចូលទស្សនាច្រើនជាគេនៅក្នុងប្រទេស និងក្រៅប្រទេស ក្រោយពេលអ្នកដឹងនាំរឿងបានចេញមុខបកស្រាយ។