នាំគ្នាចាំមកយូរហើយដែលណោះអចៅគ្នាយើង! ថ្ងៃនេះ GDH បានប្រកាសថ្ងៃដែលហ្នឹងចាប់ផ្តើមបញ្ចាំងរឿង ព្រហ្មលិខិត ឬ បុព្វេសន្និវាស២នៅតាមរោងកុនថៃ អចៅកុំភ្លេចត្រៀម Pop-corn និងអ្នកកំដរទៅអោយហើយណា។
GDH ចេញប្រកាសថ្ងៃចេញរឿងកុន ជាមួយនឹងរូបភាពផុសស្តើរថ្មីមួយបុស្តិ៍របស់រឿងដ៏គួរអោយទាក់ទាញជាការស្រេច។ រឿងបុព្វេសន្និវាស២ដែលជារឿងបែបបុរាណកាត់ហ្វែនតាស៊ីដែលនឹងនិយាយអំពីរឿងរ៉ាវក្តីស្នេហារបស់ ឃុនភីម៊ឺន ជាមួយការកេត ធ្វើឡើងទាំងសម្រាប់ចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ និងតាមរោងភាពយន្ត។
អ្នកទាំងអស់គ្នានឹងបានឃើញមុខលោក ប៉ូប កញ្ញាបែលឡា និងតារ៉ាថ្មីៗដែលចូលមកក្នុងរឿងភាគពីរនេះនៅថ្ងៃ ទី ៤ ខែឧសភា ឆ្នាំ២០២២នេះហើយណា!!