អ្នកណាហ្វេនBaifernខ្លះ! រឿងថ្មីៗដែលសម្ដែងដោយ Baifern ជាមួយតារាប្រុសសង្ហាៗ

Baifern Pimchanok​ ត្រូវបានគេស្គាល់ថាជាតារាសម្ដែងគ្រប់ស្ថានីយ៍ទូរទស្សន៍ និងគ្រប់ ផលិតកម្មដោយមិនប្រកាន់ថាជារឿងភាគ ឬខ្សែភាពយន្ត។ ដោយទេពកោសល្យសម្ដែង និងភាពប៉ិនប្រសប់ក្នុងការលេងទឹកមុខ ធ្វើឱ្យ​ Baifern ក្លាយជាតារាដែលត្រូវបានគេសសើរ និងមានប្រជាប្រិយភាពខ្ពស់នៅក្នុង និងក្រៅប្រទេស។ រឿងភាគ ឬខ្សែភាពយន្តដែលសម្ដែងដោយ Baifern តែងតែមានការគាំទ្រដ៏ខ្លាំងពីសំណាក់ទស្សនិកជនជាពិសេសនៅក្នុងភាពយន្តរឿង Friendzone ជាមួយតារាមុខស្រស់ Nine Naphat និងរឿង​ The Con-Artist ដែលសម្ដែងជាមួយតារាល្បីបំផុតនៅក្នុងប្រទេសគឺលោក Nadech Kugimiya

IG naphat_nine
After Footer (Active) - damrei Mr1 Zone2
IG kugimiyas

ក្នុងឆ្នាំ២០២២ នេះដែល Baifern នឹងចាប់ដៃគូរសារជាថ្មីជាមួយ Nine នៅក្នុងរឿង Sroi Sabunnga (Tale of Ylang Ylang) នឹងចាក់ផ្សាយដោយប៉ុស្តិ៍លេខ៣ (Ch3) ដែលជារឿងស្នេហាជ្រាលជម្រៅ ពោលពេញទៅដោយឧបសគ្គរាប់រយជំពូក។

IG baifernbah

ចំពោះខ្សែភាពយន្តមួយវិញទៀត Baifern ក៏បានចូលរួមសម្ដែងជាមួយ Mario Maurer នៅក្នុងរឿង AI LOVE YOU ដែលត្រៀមនឹងចាក់បញ្ចាំក្នុងខែកុម្ភៈ ឆ្នាំ២០២២​នេះ៕

IG mario_mm38
អត្ថបទដោយ Eriya