ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ក្រោយពេលដែលតារាចម្រៀង ពេជ្រ សោភា ប្រកាសពីទំនាក់ទំនងស្នេហាថ្មីនៅផ្ដើមឆ្នាំនេះមក មហាជននិងហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល និងចង់ដឹងមូលហេតុ ដែលធ្វើឲ្យតារាស្រីរូបនេះ សំរេចចិត្តបោះបង់អ្នកចាស់ជ្រើសអ្នកថ្មីនោះផងដែរ។
ជាក់ស្ដែងកាលពីយំមិញនេះ តារាចម្រៀងស្រីរូបនេះ បានធ្វើការ Live បកស្រាយនៅក្នុងបណ្ដាញសង្គម ថាដោយសារតែអ្នកថ្មីគេច្បាស់លាស់និងខ្លួន ហើយគេថែមទាំងមានគម្រោង ចង់រៀបការ ព្រោះពេលនេះអាយុអ្នកនាងក៏ច្រើនដែរហើយ មិនត្រឹមតែប៉ុនណោះអ្នកនាងថែមទាំងហៅអ្នកថ្មីថាជា Boyfriend ពេញៗមាត់ ដែលបញ្ជាក់ថាទំនាក់ទំនងនេះពិតប្រាកដ មិនមែនការសម្ដែងនោះទេ។
ក្រោយពេលលឺបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើប នៅពេលឃើញតារាចម្រៀងស្រីរូបនេះ រកបានអ្នកដែលច្បាស់លាស់ជាមួយ និងកាន់ដៃគ្នាទៅរកសុភមង្គល និងថ្ងៃពិសេសខាងមុខនេះផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖