ផ្អែមល្ហែមណាស់! Nadech ពោលទៅកាន់ Yaya បែបនេះក្រោយដំណើរកំសាន្តឆ្លងឆ្នាំ!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា សព្វថ្ងៃនេះតារាសម្ដែងថៃលោក Nadech Kugimiyas និង តារាស្រី Yaya Urasaya កំពុងតែមានទំនាក់ទំនងស្នេហានិងគ្នាយ៉ាងផ្អែលល្ហែម ហើយកន្លងមកអ្នកទាំងពីរតែងតែមានដំណើរកំសាន្តជាមួយគ្នា គ្រប់ថ្ងៃឈប់សម្រាកផងដែរ។

ជាក់ស្ដែងកាលពីបុណ្យឆ្លងឆ្នាំថ្មីនេះ យើងបានឃើញអ្នកទាំងពីរបានដឹកដៃគ្នា ទៅបោះតង់នៅឯខេត្តខៅយ៉ៃ មើលទេសភាពបែបធម្មជាតិៗយ៉ាងមានក្ដីសុខ ហើយក្នុងនោះ Nadech ក៏បានបង្ហោះរូបភាពជាច្រើន Yaya និងថែមទាំងពោលពាក្យដូច្នេះថា៖

After Footer (Active) - damrei Mr1 Zone2

«ឆ្លងឆ្នាំថ្មីពោរពេញដោយក្ដីសុខ ជាមួយមនុស្សជាទីស្រឡាញ់ អរគុណអូនសម្លាញ់ Yaya ដែលនាំឱ្យដំណើរកម្សាន្តឆ្នាំនេះពោរពេញដោយភាពស្រស់បំព្រង និង អស្ចារ្យ # bestcamppartner»

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនកាន់តែរំភើប​ ព្រោះឃើញគូស្នេហ៍មួយគូនេះកាន់តែស្រលាញ់គ្នាខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី